ឯកឧត្តម គុយ ឆាយ បានអញ្ជើញចុះស្វែងរកសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមកិច្ច នៅខេត្តព្រះសីហនុ
- ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ និងក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដោយចូលរួមអមដំណើរដោយ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ក្នុងការចុះស្វែងរកសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមកិច្ច និងធនធានដែលមានស្រាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការអភិវឌ្ឍ “ភូមិគំរូ” ក្នុងឆ្នាំ២០២៥ ស្ថិតនៅ ភូមិសំរុងក្រោម និងភូមិសំរុងកណ្តាល នៃឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានចុះពិនិត្យមើលសួនដំណាំ របស់ប្រជាពលរដ្ឋ តាមគ្រួសារ ស្វែងយល់អំពីសក្តានុពល សេដ្ឋកិច្ចគ្រួសារ និងបទពិសោធន៏ដាំបន្លែគ្រប់ប្រភេទ ដែលដាំដុះក្នុងភូមិទាំងពីរផងដែរ។
