ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានដឹកនាំក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់នៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង

Share
photo 2024 04 28 17 31 43

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋចំនួន ០៦គ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់នៅក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានការចូលរួមពី អជ្ញាធរមូលដ្ឋានថ្នាក់ភូមិ ឃុំ និងស្រុក មានលោកអភិបាល  អភិបាលរងស្រុក លោកមេឃុំតាស្តា និងលោកមេភូមិផងដែរ។

 

តបតាមការអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តី លើវិធានការដ៏មុតស្រួចក្នុងការចុះជួយអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់និងទឹកបិរភោគ ដោយសារការប្រែប្រួលអាកាសធាតុ ក្នុងបាតុភូតអែលនីណូ (El Nino) ឯកឧត្តមបណ្ឌិត និងក្រុមការងារបានចុះពិនិត្យជាក់ស្តែង ចំពោះប្រភពទឹក ស្ថានភាពទឹក ក្នុងអណ្តូង ជ ាមួយនឹងមធ្យោបាយនៃការស្តុកទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ រួមមានពាងទឹក គ្រួសារ ធុងស្តុកទឹក ជាដើម ដោយណែនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរួមជាពិសេសមន្រ្តីបច្ចេកទេសការិយាល័យទឹកស្អាតឲ្យពិនិត្យការផ្គត់ផ្គង់ទឹកជនបទ និងបង្កើនការយកចិត្តទុកដាក់លើការថែរក្សាប្រភពទឹក និងការប្រើប្រាស់ ជាពិសេសផ្តល់កិច្ចអន្តរាគមន៍ជាបន្ទាន់គ្រប់មធ្យោបាយ ជូនប្រជាពលរដ្ឋក្នុងករណីត្រូវការដូចជា អណ្តូងខូច ខ្វះខាតទឹកប្រើប្រាស់និងបរិភោគជាដើម។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត និងក្រុមការងារក៏បាននាំយកនូវធុងចម្រោះទឹកសម្រាប់បរិភោគ ធុងស្តុកទឹកស្អាត និងសម្ភារៈ អនាម័យ ចំនួន៦ឈុត ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៦គ្រួសារ ដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការខ្វះខាតទឹកប្រប្រាស់និងបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។

photo 2024 04 28 17 31 43 2 photo 2024 04 28 17 31 43 photo 2024 04 28 17 31 44 photo 2024 04 28 17 31 45 2 photo 2024 04 28 17 31 45 photo 2024 04 28 17 31 46 2 photo 2024 04 28 17 31 46

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង