ឯកឧត្តមបណ្ឌិត​ សួស គង់ រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលបានប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ)

Share
8 10

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត​ សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលបានប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។

 

ក្នុងឱកាសនៃពិធីបុណ្យនេះដែរ ឯកឧត្ដមបណ្ឌិត បាននាំយកទៅជាមួយនូវគ្រឿងសក្ការបូជា ទៀន ធូប ផ្កាភ្ញី ព្រមទាំងចង្ហាន់ បច្ច័យ ខ្ចប់ជាកញ្ចប់ សម្រាប់រាប់បាទ ប្រគេនព្រះសង្ឃ ៨០អង្គ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕

 

សូមអនុមោទនាទទួលកុសលផលបុណ្យរៀងៗខ្លួន

1 142 153 144 135 126 117 128 109 910 8

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង