เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត លី ណារុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់

ចែលរំលែក
photo 2025 06 23 14 18 42

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អមដំណើរដោយ ឯកឧត្តម សុង សូផល អនុរដ្ឋលេខាធិការក្រសួអភិវឌ្ឍន៍ជនបទ និងមានអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរងក្រុង/ស្រុក លោក-លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៤៨នាក់ ស្រ្តី ១០នាក់។

 

ក្រោយពីមតិស្វាគមន៍របស់លោក ធីម សុធារ៉ា ប្រធានមន្ទីរ  ព្រមទាំងបទបង្ហាញស្តីពី របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់រួចមក ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីទាំងមូលផងដែរ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥គឺ៖ (កំណើន ការងារ  សមធម៌ ប្រសិទ្ធភាព និងចីរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ ១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២-បង្កើតការងារឱ្យបានកាន់តែច្រើន, ៣-សម្រេចឱ្យបាននូវគោលដៅ ៤-កាត់បន្ថយភាព ក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន ៥-ការធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ព្រមទាំងមានអាទិភាពគន្លឹះចំនួន៥រួមមាន(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល)ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។

 

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យកាន់តែរីកចម្រើនជាលំដាប់ ដោយក្រសួងមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២-ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣-ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ៤-ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ៥-និងការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ៕

photo 2025 06 23 14 17 38 photo 2025 06 23 14 17 41 photo 2025 06 23 14 17 51 photo 2025 06 23 14 17 55 photo 2025 06 23 14 17 57 2 photo 2025 06 23 14 17 57 photo 2025 06 23 14 18 02 photo 2025 06 23 14 18 04 photo 2025 06 23 14 18 08 photo 2025 06 23 14 18 09 photo 2025 06 23 14 18 10 photo 2025 06 23 14 18 11 photo 2025 06 23 14 18 12 photo 2025 06 23 14 18 14 photo 2025 06 23 14 18 18 photo 2025 06 23 14 18 26 photo 2025 06 23 14 18 32 photo 2025 06 23 14 18 33 photo 2025 06 23 14 18 34 photo 2025 06 23 14 18 36 photo 2025 06 23 14 18 37 photo 2025 06 23 14 18 38 photo 2025 06 23 14 18 39 photo 2025 06 23 14 18 42

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522