ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារ ខែមីនា ឆ្នាំ២០២៤ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ

Share
photo 2024 02 13 10 21 10

រាជធានីភ្នំពេញ៖ កាលពីថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទីស្ដការក្រសួង ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ ទទួលបន្ទុកនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារ ខែមីនា ឆ្នាំ២០២៤ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពីលោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋាន លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនាយកដ្ឋានសរុបចំនួន ២៩នាក់។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍លទ្ធផលការងារសម្រេចបាន ដោយប្រធានការិយាល័យនីមួយៗរួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់រូបដែលធ្វើឱ្យសម្រេចលទ្ធផលគួរឱ្យកត់សម្គាល់ ព្រមទាំងបាននាំបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់មន្ត្រីរាជការនាយកដ្ឋាន ដែលមានវត្តមានក្នុងកិច្ចប្រជុំទាំងអស់។

 

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត បានផ្ដល់អនុសាសន៍ណែនាំដូចតទៅ៖

– មន្ដ្រីរាជការគ្រប់រូបត្រូវខិតខំបន្ដអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យបានជាប្រចាំដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការវិវត្ដរបស់សង្គម និងវិទ្យាសាស្រ្ដ

– ការិយាល័យជំនាញទាំងអស់ត្រូវរៀបចំផែនការការងារប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆមាសឱ្យបានច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងសូចនាករផែនការប្រចាំឆ្នាំដែលបានរៀបចំ

– ត្រូវពង្រឹង និងបង្កើនការងារផ្សព្វផ្សាយអំពីសកម្មភាពការងាររបស់នាយកដ្ឋាន និងតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដា្ឋនខេត្ត

– ត្រូវពិនិត្យលើមុខវិជ្ជាដែលត្រូវបណ្ដុះបណ្ដាលដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

photo 2024 02 13 10 21 10photo 2024 02 13 10 21 11photo 2024 02 13 10 21 20photo 2024 02 13 10 21 21photo 2024 02 13 10 21 29

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង