ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារគ្រប់គ្រងវិស័យទឹកជនបទ
- ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
Share

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារគ្រប់គ្រងវិស័យទឹកជនបទ ដើម្បីពិភាក្សាកម្រិតបច្ចេកទេស លើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មការចំពោះកិច្ច។
