เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ខ្សែ ប្រវែងសរុប ១៤៥ ៥០០ម នៅខេត្តស្វាយរៀង

ចែលរំលែក

ខេត្តស្វាយរៀង ៖ នាថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ខ្សែ ប្រវែងសរុប ១៤៥ ៥០០ម ក្នុងនោះរួមមាន ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៨ខ្សែ ប្រវែងសរុប ៩៨ ១០០ម ស្ថិតក្នុងឃុំបាទី ឃុំមេសថ្ងក ឃុំសំយ៉ោង ឃុំញរ ឃុំសង្កែ ឃុំបុសមន ឃុំចំឡង ឃុំក្រោលគោ ឃុំឈើទាល ឃុំស្វាយធំ ឃុំព្រៃគគីរ ឃុំច្រេស ឃុំទួលស្តី ឃុំសំរោង ឃុំកំពង់ចក និងឃុំច្រកម្ទេស ស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុកស្វាយជ្រំ ស្រុកចន្ទ្រា ក្រុងបាវិត និងផ្លូវក្រាលល្បាយក្រួស ផ្លូវក្រាលខ្សាច់ភ្នំ ចំនួន ៦ខ្សែ ប្រវែងសរុប ៤៧ ៤០០ម ស្ថិតក្នុងឃុំក្រោលគោ ឃុំស្វាយយា ឃុំចំបក់ ឃុំឈើទាល ឃុំជ្រៃធំ ឃុំសម្បត្តិមានជ័យ ឃុំថ្នាធ្នង់ ឃុំអង្គប្រសែ ឃុំអណ្តូងពោធិ៍ ឃុំអំពិល និងឃុំត្រស់ ស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មាធិការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការបញ្ចប់ការអនុវត្តដំណាក់កាលទី១។ ទន្ទឹមនឹងនោះ គណៈកម្មាធិការអន្តរក្រសួង បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ត្រូវធ្វើការកែលម្អបន្ថែមនូវចំណុចខ្វះខាតមួយចំនួន និងបន្តអនុវត្តការងារដំណាក់កាលទី២ ឱ្យបានចប់សព្វគ្រប់តាមបទដ្ឋានបច្ចេទេស ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2025 06 20 15 49 26 2 photo 2025 06 20 15 49 26 photo 2025 06 20 15 49 27 2 photo 2025 06 20 15 49 27 3 photo 2025 06 20 15 49 27 4 photo 2025 06 20 15 49 27 5 photo 2025 06 20 15 49 27 6 photo 2025 06 20 15 49 27 photo 2025 06 20 15 49 28 2 photo 2025 06 20 15 49 28 3 photo 2025 06 20 15 49 28

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522