
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី រលាប្អៀរ បរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម៉ោង ៥:១១ ល្ងាច
ខេត្តព្រះវិហារ ៖ នាថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) រួមជាមួយក្រុមទីប្រឹក្សាបច្ចេកទេស (PIC) បានអញ្ជើញចុះត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពនៃការសាងសង់ផ្លូវ និងសំណង់សិល្បការ្យ ចំនួន ១ខ្សែ ប្រវែង ៣៧,៩០០ គ.ម. នៅខេត្តព្រះវិហារ ក្នុងក្របខណ្ឌកម្មវិធី RID4CAM គឺខ្សែផ្លូវឈ្មោះ “គូលែនត្បូង (NR.64)-ស្តៅ” លាតសន្ធឹងពីភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅភូមិស្តៅ ឃុំភ្នំត្បែងមួយ ស្រុកគូលែន និងស្រុកសង្គមថ្មី ដែល បច្ចុប្បន្នសម្រេចបាន ៩៨,៥០% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុង នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕