ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង៣ និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះសិក្សាបឋមលើខ្សែផ្លូវចំនួន៥គម្រោង ស្ថិតក្នុងខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

Share
photo 2025 06 25 18 11 57 2

ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆាយឫទ្ធសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង៣ និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះសិក្សាបឋមលើខ្សែផ្លូវចំនួន៥គម្រោង ស្ថិតក្នុងខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺចំនួន ៣ខ្សែ ខេត្តកំពតចំនួន ១ខ្សែ និងខេត្តព្រះសីហនុចំនួន ១ខ្សែ  ដូចខាងក្រោម៖

១.ខេត្តកំពង់ស្ពឺ

-ជួសជុលស្តារឡើងវិញផ្លូវដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៧,៩គីឡូម៉ែត្រ និងសំណង់សិល្បការ្យ ភ្ជាប់ពីភូមិសំរោងជើងភ្នំ ភូមិទំនប់ ភូមិថ្លុកអណ្តាល រហូតដល់ភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

-លើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ១ខ្សែ ប្រវែង ១២គីឡូម៉ែត្រ និងសំណាងសិល្បការ្យ ចាប់ពីខ្លោងទ្វារ កងយុទ្ធផលខេមរភូមិន្ទតាកែនកោះស្លា ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

– ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន ១ខ្សែ ប្រវែង ៨,៨គ.ម លូមូលចំនួន ១២កន្លែង និងស្ពាន១កន្លែង ស្ថិតក្នុងភូមិត្រពាំងកែស ភូមិត្រពាំងដំរី និងភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

២. ខេត្តកំពត

-ស្ថាបនាផ្លូវប្រវែង ៤,២គីឡូម៉ែត្រ (ខ្សែទី១ ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ១គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិតេជោអភិវឌ្ឍន៍, ខ្សែទី២ ផ្លូវក្រាលល្បាយក្រួស ប្រវែង ៣,២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងស្នាបនាលូមូល ៤កន្លែង ស្ថិតក្នុងភូមិតេជោអន្លង់ក្មេងលេង) ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

 

៣.ខេត្តព្រះសីហនុ

-ស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ប្រវែង ៧គីឡូម៉ែត្រ និងស្ពានបេតុង ៤កន្លែង នៅក្នុងសម្បទានដីសង្គមកិច្ចស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

photo 2025 06 25 18 11 54 2 photo 2025 06 25 18 11 54 photo 2025 06 25 18 11 55 2 photo 2025 06 25 18 11 55 3 photo 2025 06 25 18 11 55 4 photo 2025 06 25 18 11 55 photo 2025 06 25 18 11 56 2 photo 2025 06 25 18 11 56 photo 2025 06 25 18 11 57 2 photo 2025 06 25 18 11 57 3 photo 2025 06 25 18 11 57 photo 2025 06 25 18 11 58 2 photo 2025 06 25 18 11 58 3 photo 2025 06 25 18 11 59 3 photo 2025 06 25 18 11 59 4 photo 2025 06 25 18 11 59 5 photo 2025 06 25 18 11 59

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង