เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវចំនួន២ខ្សែ នៅខេត្តកំពត

ចែលរំលែក
photo 2025 06 23 13 59 10

ខេត្តកំពត៖ នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ និងមានការចូលរួមពីលោកប្រធានមន្ទីរ និងមន្រ្តីជំនាញ លោកអភិបាលរងស្រុក មេឃុំ ជំទប់ទី១ មេភូមិ និងតំណាងក្រុមហ៊ុនសាងសង់ បានចុះត្រួតពិនិត្យការស្ថាបនាផ្លូវចំនួន២ខ្សែ ដែលសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group ក្នុងនោះមាន៖

 

១.ខ្សែទី១  (២/P5R02 – គាថាវង្សក្រោម) ប្រវែង ៩,៦២គ.ម សំណង់សិល្បការ្យ លូមូល ២២ កន្លែង ទទឹងផ្លូវ ៦ ម ចិញ្ចើមផ្លូវសងខាង ១ ម ចាក់កៅស៊ូ ១ជាន់ និងកៅស៊ូពីរជាន់DBST ៦ម ,ឆ្លងកាត់៤ ឃុំ (ឃុំសំរោងលើ,ឃុំត្រពាំងសាលាខ.ល ឃុំត្រពាំងសាលាខ.ក និងឃុំដើមដូង) ចំនួន១៩ភូមិ គ្រួសារសរុប ៤ ៤៣៤ គ្រួសារ ប្រជាពលរដ្ឋសរុប ២០ ១៨១នាក់ ។

 

២.ខ្សែទី២ មានប្រវែង ១៦,៥១ គ.ម សំណង់សិល្បការ្យ លូមូល ៣៦កន្លែង លូប្រអប់១កន្លែង ទទឹងផ្លូវ ៨ ម ចិញ្ចើមផ្លូវសងខាង១ម ចាក់កៅស៊ូ១ជាន់ និងកៅស៊ូពីរជាន់DBST៦ម ឆ្លងកាត់៣ឃុំ(ឃុំដំបូកខ្ពស់, ឃុំដានគោម និងឃុំសំឡាញ) ចំនួន២៧ភូមិ គ្រួសារសរុប ៧ ៥៣៨ គ្រួសារ ប្រជាពលរដ្ឋ ៣១ ០៨២ នាក់ ។

photo 2025 06 23 13 58 32 photo 2025 06 23 13 58 34 photo 2025 06 23 13 58 35 photo 2025 06 23 13 58 40 photo 2025 06 23 13 58 46 photo 2025 06 23 13 58 50 photo 2025 06 23 13 58 51 photo 2025 06 23 13 58 52 photo 2025 06 23 13 58 54 photo 2025 06 23 13 58 55 photo 2025 06 23 13 59 00 photo 2025 06 23 13 59 01 photo 2025 06 23 13 59 10 photo 2025 06 23 13 59 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522