ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំក្រុមការងារ គ.ត.វ. ចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារស្ថាបនាផ្លូវកៅស៊ូពីរជាន់ (DBST) និងសំណង់សិល្បការ្យ ចំនួន១ខ្សែ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់
- ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ គ.ត.វ. បានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារស្ថាបនា ផ្លូវកៅស៊ូពីរជាន់ (DBST) និងសំណង់សិល្បការ្យ ចំនួន១ខ្សែ ប្រវែង ២ ៦៦០ម ទទឹង ៦ម ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាងម្ខាងៗ ១ម សាងសង់លូប្រអប់ចំនួន ០១កន្លែង សាងសង់លូមូលគ្រប់ប្រភេទចំនួន ២កន្លែង ស្ថិតនៅភូមិឈើទាល ទៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ដោយមានការចូលរួមពី ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជា អនុប្រធាន គ.ត.វ.,មន្រ្តីជំនាញ គ.ត.វ.,មន្ត្រីមន្ទីរពិសោធន៍ ,ប្រធានមន្ទី រអភិវឌ្ឍន៍ជនបទខេត្ត, អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងតំណាងកងវិស្វកម្ម។
