ឯកឧត្តមបណ្ឌិត ជ្រុន ថារ៉ាវ៉ាត ជួបពិភាក្សាការងារ និងស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន SPEC

Share
photo 2024 02 21 14 11 40 2

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថារ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ, ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ និងលោកស្រី ទូច សម្ផស្ស អគ្គនាយរងបច្ចេកទេស ព្រមទាំងមន្រ្តីលេខាធិការដ្ឋាន គ.ត.វ. បានជួបពិភាក្សាការងារ និងស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន SPEC ដែលដឹកនាំដោយលោក យូអ៊ីឈី គូបូ នាយកគ្រប់គ្រងក្រុមហ៊ុន និងលោកស្រី ស៊ីយ៉ូ កាមី បាយ៉ាស៊ី ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន។

 

នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបជូនក្រុមហ៊ុន SPEC អំពីគោលនយោបាយអភិវឌ្ឍន៍ផ្លូវជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងការពង្រឹងគុណភាពផ្លូវជនបទ ស្របពេលដែលវត្ថុធាតុដើមកាន់តែខ្សត់ខ្សោយ និងការឈានទៅប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅពេលអនាគត។

 

នៅក្នុងជំនួបនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានស្នើសុំឱ្យក្រុមហ៊ុន SPEC ពិចារណាក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សអំពីការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី និងផ្តល់ទស្សនកិច្ចសិក្សា ស្វែងយល់បទពិសោធន៍នៅប្រទេសជប៉ុនផងដែរ។ ជាកិច្ចសឆ្លើយតប ក្រុមហ៊ុននឹងយកសំណើនេះទៅពិភាក្សាជាមួយ JICA ដែលជាដៃគូរ៕

photo 2024 02 21 14 11 39 2photo 2024 02 21 14 11 39photo 2024 02 21 14 11 40 2photo 2024 02 21 14 11 40 3photo 2024 02 21 14 11 40

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង