ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន ០១ខ្សែ ប្រវែង ៧ ០០០ម៉ែត្រ ស្ថិតនៅឃុំអូរតាប៉ោង ស្រុកបាកាន
- ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដើម្បីប្រារព្វពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន ០១ខ្សែ ប្រវែង ៧ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិអូរតាប៉ោង ទៅភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ចំពោះការស្ថាបនាផ្លូវខាងលើ គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ ខាងមុខនេះ៕