ឯកឧត្តមឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតនិពិន្យវឌ្ឍនភាព នៃការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទាំង៣ក្រសួង (ត្រី-វិស័យ)
- ៩ នាទីមុន ថ្ងៃទី១៣ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តមឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតនិពិន្យវឌ្ឍនភាព នៃការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទាំង៣ក្រសួង (ត្រី-វិស័យ)
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាព នៃដំណើការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលមានក្រសួងចំនួន ៣ រួមមានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧត្តុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលហៅកាត់ថា (ត្រី-វិស័យ)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ ព្រមទាំងលេខាធិការដ្ឋានក្រុមការងារ ត្រី-វិស័យ នៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
គួរជម្រាបជូនថា ការរៀបចំត្រី-វិស័យ ឡេីងក្នុងគោលបំណងបង្កេីនសហថាមដើម្បីពង្រឹងកិច្ចសហការលើវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍជនបទ ដោយធានាការធ្វើផែនការរួមបញ្ចូលគ្នា និងការអនុវត្តអាទិភាពរបស់រដ្ឋាភិបាល ដូចជាសហគមន៍កសិកម្មទំនើប ក្រុមអ្នកប្រើប្រាស់ទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ដេីម្បីជម្រុញអោយជនបទនៅកម្ពុជាមានភាពកាន់តែរីកចំរេីន ក្លាយជាជនបទសុីវីល័យយ៉ាងឆាប់រហ័ស៕
Phnom Penh: On Monday morning, April 13, 2026, at the Ministry of Rural Development, H.E. Chhay Rithisen, Minister of Rural Development, presided over a meeting to review progress in preparing the upcoming tri sector ministerial meeting bringing together three ministries: the Ministry of Agriculture, Forestry and Fisheries (MAFF), the Ministry of Water Resources and Meteorology (MOWRAM), and the Ministry of Rural Development (MRD).
The session was attended by the Permanent Secretary of State, senior leadership, and the Secretariat of the Tri Sector Working Group of the Ministry of Rural Development.
The tri sector framework aims to strengthen synergy and coordination across agriculture, water resource management, and rural development by ensuring integrated planning and alignment with government priorities, such as modern agricultural communities, water user groups, and rural infrastructure, in order to accelerate the transformation of Cambodia’s countryside into prosperous, modern rural communities.
