ឯកឧត្តមឆាយ ឫទ្ធិសែន និងលោកជំទាវ អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យវេរប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
- ៨ នាទីមុន ថ្ងៃទី១៦ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តមឆាយ ឫទ្ធិសែន និងលោកជំទាវ អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យវេរប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បាននាំយកទេយ្យវត្ថុ និងបច្ច័យវេរប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃឡើងស័ក ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្ដសករាជ ២០២៦ ចំនួន ៣វត្ត ដូចខាងក្រោម៖
វត្តទី១៖ ឈ្មោះវត្តក្បាលកោះ ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
វត្តទី២៖ ឈ្មោះវត្តសេដ្ឋី ស្ថិតក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
វត្តទី៣៖ ឈ្មោះវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូរួមដំណើរ បានអញ្ជើញបង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក៏ដូចជាវីរកងទ័ព វីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញប្រទក្សិណជុំវិញវាលុកចេតិយ (ពូនភ្នំខ្សាច់) ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ព្រះសម្មាសម្ពុទ្ធនិង និងរំដោះកម្មពៀរវេរាទាំងឡាយ ព្រមទាំងស្រង់ព្រះសុគន្ធវារីថ្វាយព្រះពុទ្ធប្បដិមា ដើម្បីលាងជម្រះនូវបាបកម្មទាំងឡាយនិងទទួលពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមមគ្រួសារ និងសង្គមជាតិទាំងមូល។
សូមជម្រាបជូនដែរថា វេលាប្រកបដោយសទ្ធាជ្រះថ្លានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ ក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី ដែលបានបូជាជីវិត ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពបូរណភាពទឹកដី អំឡុងពេលដែលមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា ថៃនាពេលកន្លងមក៕
Kampong Chhnang Province: On the Thursday morning, April 16, 2026, His Excellency Chhay Rithisen, Minister of Rural Development, First Deputy Head of the Royal Government’s Working Group for Kampong Chhnang Province, and Head of the Royal Government’s Working Groups for Samakki Meanchey District and Tuek Phos District, together with Lok Chumteav, and accompanied by senior ministry leaders and the provincial working groups, brought devotional offerings and monetary donations to present to the Buddhist Sangha on “Loeng Sak” day the third day of the traditional Khmer New Year, Year of the Dragon, Minor Era, Buddhist Era 2570 at three pagodas as follows:
1) Wat Kbal Koah, Boeung Leach Village, Setthi Commune, Samakki Meanchey District, Kampong Chhnang Province.
2) Wat Setthi, Setthi Commune, Samakki Meanchey District, Kampong Chhnang Province.
3) Vari Phasokharam (also called Wat Tuek Chum), Akphivath Commune, Tuek Phos District, Kampong Chhnang Province.
On this occasion, the Minister, Lok Chumteav, and the accompanying delegation performed the ancestor dedication rite and offered alms, dedicating the merit to parents, grandparents, and seven generations of relatives who have passed on as well as to heroic soldiers and police officers who sacrificed their lives in defense of the motherland. Afterward, the Minister and the delegation circumambulated the sand stupas (ceremonial sand mounds) to dedicate merit to the Buddha’s sacred relic shrines, to purify demerit and misfortune, and they sprinkled perfumed holy water upon Buddha images to wash away sins and receive blessings for the New Year, especially prayers for peace, prosperity, and cool tranquility for families and for the nation as a whole.
It is further noted that, in this solemn and devout moment, the Minister, Lok Chumteav, and the delegation also paid respects to the spirits of fallen hero soldiers who gave their lives in defense of Cambodia’s sovereignty and territorial integrity during past armed clashes between Cambodian and Thai forces.
