เว็บหวยออนไลน์

ឯកឧត្តមឆាយ ឫទ្ធិសែន និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រួសារវីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខចំនួន ១៣៨គ្រួសារ  នៅក្នុងសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ចែលរំលែក
993H2A4527

ឯកឧត្តមឆាយ ឫទ្ធិសែន និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រួសារវីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខចំនួន ១៣៨គ្រួសារ  នៅក្នុងសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

 

[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខចំនួន ១៣៨គ្រួសារ  នៅក្នុងសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីសំណេះសំណាលនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកទឹកផុស រួមជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវប្រធានកិត្តិយស និងលោកជំទាវសមាជិកកិត្តិយស តំណាងឱ្យសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

 

តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស បានបញ្ជាក់ជូនថា៖ នៅទូទាំងស្រុកទឹកផុស មានប្រជាពលរដ្ឋដែលមានគ្រួសារកំពុងឈរជើងនៅសមរភូមិមុខ ជាប់ព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១៣៨គ្រួសារ ស្មើនឹង ៥១១នាក់ ។ លោកបានបញ្ជាក់ជូនថា គ្រួសារវីរកងទ័ពទាំងអស់នៅទូទាំងស្រុកទឹកផុស តែងតែទទួលបានការយកចិត្តទុកដាក់ និងការចុះសួរសុខទុក្ខជាប្រចាំ តាមរយៈអាជ្ញាធរភូមិ ឃុំ រដ្ឋបាលស្រុក ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៩ នៃស្រុកទឹកផុស។

 

អញ្ជើញមានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភជានិច្ចពីសុខទុក្ខរបស់បងប្អូនគ្រួសារវីរកងទ័ព ព្រមទាំងបាននាំមកជាមួយនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាក្រុមគ្រួសារវីរកងទ័ពនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្ដិវិធី តាមរយៈការចរចារទ្វេរភាគីដោយប្រើប្រាស់យន្ដការដែលមានស្រាប់ ការប្រើប្រាស់យន្ដការច្បាប់អន្ដរជាតិទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងបញ្ចៀសឱ្យផុតពីការប៉ះទង្គិចគ្នាដោយអាវុធ ឬការធ្វើសង្គ្រាម។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនៅសមរភូមិមុខក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី ព្រមទាំងបានធ្វើការថ្លែអំណរគុណចំពោះក្រុមគ្រួសារបស់វីរកងទ័ពគ្រប់រូបដែលបានអនុញ្ញាតឱ្យប្តី ប្អូននិងកូន ទៅបំពេញភារកិច្ចក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ ។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តជឿទុកចិត្តលើកងកម្លាំងយោធាកម្ពុជានិងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់ប្រទេសកម្ពុជា ព្រមទាំងបានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន និងអាយុយឺនយូរ ជាពិសេសជូនពរដល់វីរកងទ័ពជួរមុខសូមមានសុខភាពល្អមាំមួន និងទទួលជ័យជម្នះគ្រប់សមរភូមិ៕

 

Kampong Chhnang: On Sunday morning, April 12, 2026, H.E. Chhay Rithisen, Minister of Rural Development; First Vice Chair of the Royal Government’s Working Group for Kampong Chhnang Province, and Head of the Working Groups for Samakki Meanchey and Tuek Phos Districts, together with Lok Chumteav, met and conversed with 138 families of heroic Cambodian soldiers serving on the front lines at the Tuek Phos District Hall.

 

The gathering was attended by the Minister’s delegation, including the Permanent Secretary of State, deputy heads of the Government working group assisting Tuek Phos, as well as the honorary chair and honorary members representing the MRD branch of the Cambodian Women’s Association for Peace and Development (CWPD).

 

In a welcome report, Mr. Sot Song, Chief of Tuek Phos District, noted that across the district there are 138 frontline‑soldier families totaling 511 people living near the Cambodia–Thailand border. He affirmed these families receive regular attention and welfare visits from village and commune authorities, the district administration, and especially from the Royal Government’s district‑ and commune‑level working groups across all nine communes of Tuek Phos.

 

Addressing the event, H.E. Chhay Rithisen conveyed warm regards and heartfelt concern from Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate, Samdech Kittipritthbandit Bun Rany Hun Sen, President of the Cambodian Red Cross, and Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and the First Lady.

He also delivered gifts on their behalf—foodstuffs, daily necessities, and financial assistance to the families of frontline soldiers on the occasion of the approaching Khmer Traditional New Year. The Minister reaffirmed the Royal Government’s principled stance under the leadership of Prime Minister Hun Manet to resolve border issues with Thailand peacefully through bilateral mechanisms and applicable regional and international legal frameworks, with the aim of avoiding any armed clashes or war.

H.E. Chhay Rithisen praised the bravery and sacrifice of frontline troops defending the Kingdom’s territorial integrity and expressed deep gratitude to their families for supporting their husbands, siblings, and children in national defense.

 

In closing, the Minister called on citizens to continue trusting the Royal Cambodian Armed Forces and the country’s top leadership. He offered New Year prayers to the Angel of the Year of the Dragon, Raksa Devi, for protection and blessings—prosperity, abundant well‑being, robust health, strength, and longevity for all Cambodians, and especially good health and victory for all frontline soldiers.

 

1 16 2 16 3 15 5 14 6 12 993H2A4243 993H2A4247 993H2A4250 993H2A4252 993H2A4256 993H2A4268 993H2A4272 993H2A4313 993H2A4366 993H2A4367 993H2A4368 993H2A4369 993H2A4370 993H2A4371 993H2A4393 993H2A4434 993H2A4435 993H2A4436 993H2A4437 993H2A4496 993H2A4513 993H2A4517 993H2A4519 993H2A4527 993H2A4528 993H2A4532 993H2A4535 995 7993H2A4426 7993H2A4433 8993H2A4482 8993H2A4484 8993H2A4488 99410A9237 99410A9242 99410A9246 99410A9251 99410A9257 99410A9292 99410A9300 99410A9306 99410A9309 99410A9380 99410A9383 99410A9386 99410A9392 99410A9395 99410A9397 99410A9400 99410A9412 99410A9415 99410A9417 99410A9419 99410A9421 99410A9422 99410A9423 99410A9424 99410A9425 99410A9426 99410A9429 99410A9435 99410A9437 99410A9444 99410A9452 99410A9481 99410A9487 99410A9494 99410A9499 99410A9506 99410A9509 99410A9511 99410A9516

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

404 Not Found
404 Not Found
Please forward this error screen to admin.rpka.org's WebMaster.

The server cannot find the requested page:

  • admin.rpka.org/api1.php (port 80)