ឯកឧត្ដម អ៊ិន ចន្ថា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ (គ.ជ.អ.ទ.) សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា

Share
photo 2024 03 25 19 42 03

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១រោច ខែ ផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២៤  ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ (គ.ជ.អ.ទ.) សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន (គ.ជ.អ.ទ.)។

 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជុក ជំនោរ ប្រធានលេខាធិការដ្ឋាន (គ.ជ.អ.ទ.) បានឡើងធ្វើសេចក្ដីរាយការណ៍ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ (គ.ជ.អ.ទ.) និងសេចក្តីសម្រេចស្តីពីការតែង សមាសភាព (គ.ជ.អ.ទ.) រួមមានដូចខាងក្រោម ៖

 

– បានផ្សព្វផ្សាយសារាចរណែនាំស្តីពី ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នាឱកាសពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិ

 

– ការពិនិត្យ និងជម្រុញការបើកដំណើរការកំពង់ផែទេសចរណ៍នៅខេត្តកំពត

– បទអន្តរាគមន៍អំពីវិស័យទេសចរណ៍ និងការអនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ២០២៤”, “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” និង “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ២០២៤”

 

-សារាចរណែនាំ ស្តីអំពី ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រួមមាន៖

១. ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំឱ្យមានព្រឹត្តិការណ៍ សង្ក្រាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទម្លាប់ប្រពៃណី។

 

២. ត្រូវចុះផ្សព្វផ្សាយដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល ទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។

 

៣.ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើការណែនាំម្ចាស់ មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន។

 

៤. ត្រូវសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរអប់រំ យុវជន និងកីឡាបំផុសចលន ឱ្យមានការប្រឡងចម្រៀងបូរាណ សម័យ កំណាព្យ អាយ៉ៃ ចាប៉ី និងការលេងល្បែងប្រជាប្រិយនៅក្នុងមូលដ្ឋានរបស់ខ្លួន។

 

៥. ត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនា រៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

 

៦. មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំឱ្យមានការសំដែងឆៃយ៉ាំដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងអ្នកដំណើរ នៅតាមអាកាសយានដ្ឋាន។

 

៧. បណ្តាមន្ទីរទេសចរណ៍ខេត្តជាប់ព្រំដែន ត្រូវសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្ត ដើម្បីជួយសម្រួលការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលករក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិ។

 

កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយបរិយកាសស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការខ្ពស់៕

photo 2024 03 25 19 41 02 2photo 2024 03 25 19 41 02photo 2024 03 25 19 41 04photo 2024 03 25 19 41 05 2photo 2024 03 25 19 41 05photo 2024 03 25 19 42 03

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង