เว็บหวยออนไลน์

ឯកឧត្ដម ហុង ឡុង បានដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាព របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី នាត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត

ចែលរំលែក
photo 2024 10 10 10 53 15 2

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែភទ្របទ ឆ្នាំថោះ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ហុង ឡុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាព របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត។

 

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់មន្ទីរចំនួន ២៣រូប។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពរបស់មន្ទីរ និងដោះស្រាយបញ្ហាផ្សេងៗដែលមន្ទីរជួបប្រទះនាពេលកន្លងមក។

 

បន្ទាប់ពីលោកប្រធានមន្ទីរ បានធ្វើសេចក្ដីរាយការណ៍ពីវឌ្ឍនភាពរបស់មន្ទីររួចមក ឯកឧត្ដមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលខិតខំអនុវត្តការងារបានត្រឹមត្រូវតាមផែនការបានគ្រោងទុក និងបានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្ត្រីរាជការ ឱ្យបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួន តាមផែនការសកម្មភាពដែលមាន  និងត្រៀមចុះជួយប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ។

 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តចុះត្រួតពិនិត្យស្ថានភាពរបស់មន្ត្រីនៅតាមការិយាល័យធ្វើការរបស់មន្ទីរ ដោយឃើញថាមានភាពល្អប្រសើរ និងមានការរៀបចំទុកដាក់ឯកសារផ្សេងៗមានសណ្ដាប់ធ្នាប់ល្អផងដែរ។

photo 2024 10 10 09 57 06 photo 2024 10 10 10 52 55 2 photo 2024 10 10 10 52 55 photo 2024 10 10 10 53 00 photo 2024 10 10 10 53 15 2 photo 2024 10 10 10 53 15 photo 2024 10 10 10 53 25

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522