เว็บหวยออนไลน์

ឯកឧត្ដម សាន វិសាល អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥- ២០៣០)

ចែលរំលែក
photo 2025 05 22 21 31 04

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥- ២០៣០) នៅសណ្ឋាគារ Hyartt Regency Phnom Penh ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

កិច្ចប្រជុំនេះមានរបៀបវារៈ ដូចខាងក្រោម៖

១- ពិធីបើកកិច្ចប្រជុំ ដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

២- បទបង្ហាញតាមប្រព័ន្ធអនឡាញ ស្តីពី UNCAC និងយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដោយតំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC

៣- បទបង្ហាញអំពី សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយដំណាក់កាលទី៤ (២០២៥-២០៣០) ដោយ ឯកឧត្តម យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

៤- កិច្ចពិភាក្សាអំពី សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយដំណាក់កាលទី៤ (២០២៥-២០៣០) ដោយ ឯកឧត្តម មុំ ភាព ជំនួយការប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

៥- ពិធីបិទកិច្ចប្រជុំដោយ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ៕

photo 2025 05 22 21 30 58 photo 2025 05 22 21 30 59 photo 2025 05 22 21 31 00 2 photo 2025 05 22 21 31 00 photo 2025 05 22 21 31 01 photo 2025 05 22 21 31 03 photo 2025 05 22 21 31 04 photo 2025 05 22 21 31 05 photo 2025 05 22 21 31 06 photo 2025 05 22 21 42 00 photo 2025 05 22 21 42 01 photo 2025 05 22 21 42 02

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522