ឯកឧត្ដម យឺន សូផល អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃការងារសាងសង់ផ្លូវចំនួន ៣គម្រោង នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ

Share
photo 2023 03 10 16 51 55

នាថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម យឺន សូផល អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃការងារសាងសង់ផ្លូវចំនួន ៣គម្រោង មានដូចខាងក្រោម៖

គម្រោងទី១៖ ការសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ (DBST) ប្រវែង ៤ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតក្នុងភូមិប្រសព្វជុំ ឃុំត្រែត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលគណៈកម្មការបានសម្រេចទទួលយក ១០០% ដោយមានគុណភាពនិងសោភ័ណភាពល្អស្របតាមបទដ្ធានបច្ចេកទេស។

គម្រោងទី២៖ ការសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៣ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលដោយល្បាយក្រួសមានទទឹងម្ខាងៗប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលគណៈកម្មការបានឯកភាពទទួលយកដោយបញ្ចប់សុពលភាពទាំងស្រុង។

គម្រោងទី៣៖ ការស្តារឡើងវិញផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង ៥ ៦០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗប្រវែង ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ តភ្ជាប់ពីភូមិព្រៃអំពក ឃុំព្រៃអំពក ទៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។
ជាលទ្ធផល គណៈកម្មការបានឯកភាពបញ្ចប់សុពលភាព ១០០% ។

គម្រោងទាំងបី ខាងលើ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

photo 2023 03 10 16 51 55photo 2023 03 10 16 51 58photo 2023 03 10 16 52 00photo 2023 03 10 16 52 03photo 2023 03 10 16 52 06photo 2023 03 10 16 52 08

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង