ឯកឧត្ដម  យឹម ជុង អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ( ODF)

Share
photo 2025 01 09 10 13 39

ខេត្តកំពង់ធំ ៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម  យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ( ODF) សម្រាប់ខេត្តកំពង់ធំ  ។

 

អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមាន លោក  ព្រឹម រដ្ឋា អភិបាលរងខេត្ត  លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក តាន់ វាសនា ប្រធានស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ និងអង្គការដៃគូក្នុងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុកទាំង៩ ក្រុមប្រឹក្សាឃុំសរុប  ១០១ នាក់ ស្រី ២៦ នាក់។

អង្គសិក្ខាសាលាសម្រេចបានលទ្ធផលដូចខាងក្រោម ៖

១- បានធ្វើបទបង្ហាញពី នីតិវិធីគោលការណ៍ នៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

២- បានធ្វើបទបង្ហាញ ពីលទ្ធផល ចុះផ្ទៀងផ្ទាត់ (ODF) តាមខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់អនាម័យមាន ៩៣,២០% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួមមាន ៦,៨០%។

៣- កម្រិតឆ្លើយតប តាមបទដ្ឋានអញ្ញត្រកម្មអនាម័យទាំង៧ នៃគោលការណ៍ណែនាំថ្នាក់ជាតិមាន ៨៨%

៤- ពិគ្រោះយោបល់និងឯកភាពទទួលយកលទ្ធផលចុះផ្ទៀងផ្ទាត់សម្តាប់ខេត្តកំពង់ធំ ជាខេត្តទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បឋមចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះតទៅ ។

៥- រដ្ឋបាលខេត្ត គ្រោងរៀបចំប្រារព្វពិធីអបអរសាទរ និងប្រកាសទទួលស្គាល់ខេត្តកំពង់ធំ សម្រេចបាន (ODF) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ៕

photo 2025 01 09 10 13 39 photo 2025 01 09 10 13 41 photo 2025 01 09 11 38 48 photo 2025 01 09 12 44 43 2 photo 2025 01 09 12 44 43 3 photo 2025 01 09 12 44 43 photo 2025 01 09 12 44 44 2 photo 2025 01 09 12 44 44 photo 2025 01 09 12 44 45 2 photo 2025 01 09 12 44 45

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង