เว็บหวยออนไลน์

ឯកឧត្ដម យឹម ជុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥  និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តឧត្តរមានជ័យ

ចែលរំលែក
photo 2025 06 20 09 29 27 2

ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃសុក្រ ១០រោចខែជេស្ឋ  ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥  និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តឧត្ដរមានជ័យ ។

កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីសំណាក់ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទសរុប ១៩នាក់។

ក្រោយពីបានស្តាប់ពីរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តត្រីមាសទី៣ រួចមក ឯកឧត្ដម យឹម ជុង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់មន្ត្រីជានិច្ច ។ ក្នុងនោះផងដែរ ឯកឧត្ដម ក៏បានណែនាំដល់មន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យចូលរួមអនុវត្តការងារទៅតាមផែនការសកម្មភាពឆ្នាំ២០២៥ ស្របតាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទដូចខាងក្រោម៖

ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់

ទី២-ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ

ទី៣-ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ

ទី៤-ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ

ទី៥-ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

 

ជាកិច្ចបញ្ជប់ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ដូចខាងក្រោម៖

១-រក្សាឱ្យបានទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរដែនដី ក្រុមប្រឹក្សា គ្រប់មន្ទីរជំនាញ ពាក់ព័ន្ធ។

២-ខិតខំពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ

៣-បន្ដពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង

៤-ចូលរួមផ្សព្វផ្សាយសមិទ្ធផលការងាររបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយ

៥-រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុង និងគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង

៦-រក្សាឱ្យបានអនាម័យល្អ និងបរិស្ថានការងារស្អាត នៅក្នុងបរិវេណមន្ទីរ៕

photo 2025 06 20 09 18 46 photo 2025 06 20 09 18 48 2 photo 2025 06 20 09 18 48 photo 2025 06 20 09 29 27 2 photo 2025 06 20 09 29 27

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522