ឯកឧត្ដម ម៉ា សុវណ្ណា អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំ និងចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម
- ១២ នាទីមុន ថ្ងៃទី៥ ខែធ្នូ ២០២៥
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំ និងចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម នៅទីស្តីការក្រសួងផែនការ ។
កិច្ចប្រជុំនេះ ដឹកនំាដោយសមភាគីកម្ពុជា-វៀតណាម ដោយខាងភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងភាគីវៀតណាមដឹកនាំដោយ Mr. NGUYEN QUOC ANH អនុប្រធានវិទ្យាស្ថានជាតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នជាតិ។
ការរៀបចំកិច្ចប្រជុំនេះឡើង គឺដើម្បីចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដោយផ្ដោតសំខាន់ទៅលើយន្តការសហប្រតិបត្តិការសម្រាប់ការកែលម្អស្ថាប័ន និងគោលនយោបាយក្នុងវិស័យសេដ្ឋកិច្ច យន្តការសហប្រតិបត្តិការសម្រាប់កែលម្អស្ថាប័ន និងគោលនយោបាយក្នុងវិស័យសង្គមកិច្ច និងចុងក្រោយជាយន្តការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ព្រំដែន និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ។
Phnom Penh: On December 3, 2025, H. E. Ma Sovanna, Undersecretary of State, representing the high esteem of H.E. Chhay Rithisen, Minister of the Ministry of Rural Development, along with specialized officials, attended a meeting regarding the preparation and drafting of the Cambodia-Vietnam economic connectivity master plan at the Ministry of Planning headquarters.
This meeting was chaired by the Cambodia-Vietnam joint parties. On the Cambodian side, it was led by His Excellency Hu Tang Eng, Secretary of State of the Ministry of Planning, and on the Vietnamese side, it was led by Mr. Nguyen Quoc Anh, Deputy Director of the National Institute of Economics and Finance. The meeting was also attended by His Excellency, Excellencies, and representatives from ministries and national institutions.
The purpose of this meeting was to draft the Cambodia-Vietnam economic connectivity master plan, with a focus on cooperation mechanisms for institutional and policy improvement in the economic sector, cooperation mechanisms for institutional and policy improvement in the social affairs sector, and finally, cooperation mechanisms for cross-border regional development and population exchange.
