เว็บหวยออนไลน์

ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិលឆ្នាំ២០២៦-២០២៨ និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៦

ចែលរំលែក
photo 2025 05 12 19 57 22

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិលឆ្នាំ២០២៦-២០២៨ និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយករងបច្ចេកទេស អគ្គាធិការរង លោក លោកស្រី ប្រធាននាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត និងមន្ត្រីជំនាញ ចំនួន៩៣រូប។

 

កិច្ចប្រជុំខាងលេីមានគោលបំណងរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦ -២០២៨ និងផែនការថវិកាសមិទ្ធកម្មឆ្នាំ២០២៦ ជាជំហានបឋមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងការពន្យល់ក្នុងការៀបចំអង្គភាពថវិកាមិនពេញលេញកម្រិតអគ្គនាយកដ្ឋានទាំងពីរ ដេីម្បីត្រៀមលក្ខណៈអនុវត្តក្នុងឆ្នាំ២០២៦​ ខាងមុខ៕

photo 2025 05 12 19 57 22 photo 2025 05 12 19 57 23 photo 2025 05 12 19 57 24 photo 2025 05 12 19 57 25 2 photo 2025 05 12 19 57 25 photo 2025 05 12 19 57 26 photo 2025 05 12 19 57 27 photo 2025 05 12 19 57 28

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522