เว็บหวยออนไลน์

ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ចែលរំលែក
photo 2025 06 24 07 52 53

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួពីសំណាក់លោក ទូច ម៉ាឡា ប្រធានមន្ទីរមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរចំនួន ៣២រូប ស្រី ៧រូប។

 

បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍សង្ខេបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ដោយលោក ទូច ម៉ាឡា ប្រធានមន្ទីររួចមក។ អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសទៅលើលទ្ឋផលការងារដែលសម្រេចបាននាពេលកន្លងមក និងបានរួមគ្នាដោះស្រាយបញ្ហា និងលើកទិសដៅការងារបន្ដដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៌ជនបទផងដែរ។

 

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្ដមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការរបស់មន្ទីរ ដែលបានរួមសហការណ៏ បំពេញការងារនាពេលកន្លងមក ដែលនាំឲ្យខេត្តសៀមរាបទទួលបាននូវសមិទ្ធផលយ៉ាងល្អប្រសើរនេះ ក្នុងនោះ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ បានផ្ដល់ជាអនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖

– មន្ទីរត្រូវបន្តពង្រឹងអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរឱ្យបានខ្ជាប់ខ្ជួន និងរក្សាបានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ

– មន្ទីរត្រូវបន្តពង្រឹង និងពង្រីកការងារផ្សព្វផ្សាយសមិទ្ធផលនានារបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាលឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

– មន្ទីរត្រូវមានកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងកៀរគរអង្គការមិនមែនរដ្ឋាភិបាលឱ្យចូលរួមក្នុងការងារអភិវឌ្ឍន៍ជនបទនៅមូលដ្ឋានបន្ថែមទៀត

– មន្ទីរត្រូវយកចិត្តទុកដាក់ និងចូលរួមសហការលើការអនុវត្តគម្រោងនានាឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់

– មន្ទីរត្រូវរៀបចំឱ្យមានរបបប្រជុំឱ្យបានទៀងទាត់និងទាន់ពេលវេលា ដោយអនុវត្តរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ៕

photo 2025 06 24 07 52 32 photo 2025 06 24 07 52 35 photo 2025 06 24 07 52 39 photo 2025 06 24 07 52 44 photo 2025 06 24 07 52 49 photo 2025 06 24 07 52 53

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522