ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ នៅខេត្តកំពង់ចាម

Share
photo 2025 02 18 13 43 40

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣,៥គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអូរប៉ិះ ទៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសតំណាងនាយកដ្ឋានផ្លូវលំជនបទ តំណាងក្រុមការងារ (គ.ត.វ) មន្រ្តីជំនាញបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវនេះផងដែរ។

 

នាឱកាសដ៏មានតម្លៃនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងបានពាំនាំនូវសារផ្តាំផ្ញើសាកសួរសុខទុក្ខនឹងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូនប្រជាពលរដ្ឋ និងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួម និងថែរក្សាសមិទ្ធផលផ្លូវនេះ ដែលមានក្នុងមូលដ្ឋានដើម្បីជាប្រយោជន៍ និងប្រើប្រាស់បានយូរអង្វែង។

 

បន្ទាប់ពីកិច្ចត្រួតពិនិត្យ និងវាយតម្លៃរួចមក គណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សាដោយឯកភាពសម្រេចទទួលបញ្ចប់សុពលភាពលើខ្សែផ្លូវនេះ ១០០%៕

photo 2025 02 18 13 43 21 photo 2025 02 18 13 43 35 photo 2025 02 18 13 43 40 photo 2025 02 18 13 43 46

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង