ឯកឧត្ដម នួន ពេជ្រនិមិត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងផ្សព្វផ្សាយលទ្ធផល នៃសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ ទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥

Share
photo 2025 04 07 11 35 40 4

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានុរីអូរស្វាយសែនជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងផ្សព្វផ្សាយលទ្ធផល នៃសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ ទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្ទឹងត្រែង។

 

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត  ឧត្តមសេនីយ៍ទោជាមេបញ្ជាការយោធភូមិភាគទី១ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត ព្រះរាជអាជ្ញា កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីជាអភិបាល អភិបាលរង ស្រុក ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកស្រី ដែលជាសមាជិក សមាជិកា ចំនួន ៣៣៩រូប ធ្វើនៅសាលាខេត្តស្ទឹងត្រែង៕

photo 2025 04 07 11 35 40 2 photo 2025 04 07 11 35 40 3 photo 2025 04 07 11 35 40 4 photo 2025 04 07 11 35 40 5 photo 2025 04 07 11 35 40 6 photo 2025 04 07 11 35 40 photo 2025 04 07 11 35 41 2 photo 2025 04 07 11 35 41 3 photo 2025 04 07 11 35 41 4 photo 2025 04 07 11 35 41

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង