เว็บหวยออนไลน์

ឯកឧត្ដម ជី ស៊ីថា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ចែលរំលែក
photo 2024 07 09 14 58 18 1

រាជធានីភ្នំពេញ ÷ នាថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ។

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូនទៀត ។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងកែសម្រួលសេចក្តីព្រាងរបាយការណ៍ផែនការមេរបស់ខេត្តព្រះសីហនុ និងសេចក្តីព្រាងរបាយការណ៍ផែនការសកម្មភាព ព្រមទាំងការស្នើសុំគោលការណ៍ឯកភាពលើការផ្លាស់ប្តូរទីតំាងវិស័យកែច្នៃប្រេង និងគីមីឥន្ធនៈ ពីខេត្តព្រះសីហនុ ទៅខេត្តកំពតផងដែរ ។

 

បន្ទាប់ពីបានពិភាក្សា អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងរបាយការណ៍ទាំងពីរ និងការផ្លាស់ប្តូរទីតាំង ដោយបញ្ចូលផែនការមេអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ចំនួនបីផ្សេងទៀត ជាមួយផែនការមេរបស់ខេត្តព្រះសីហនុ ទៅជាផែនការមេតែមួយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលអនុម័តនៅដំណាច់ ឆ្នាំ២០២៤ ៕

photo 2024 07 09 14 58 17 1 photo 2024 07 09 14 58 18 1

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522