ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

Share
2 20

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពទាំងអស់ក្រោមឱវាទក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទីប្រឹក្សាក្រសួង ព្រមទាំងមន្រ្ដីរាជការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការ បានអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ និងទិសដៅការងារបន្ដ តាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង រួមមាន៖ កម្មវិធីទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទប្រកបដោយភាពធន់, កម្មវិធីទី២.ការលើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទ, កម្មវិធីទី៣.ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ, កម្មវិធីទី៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងកម្មវិធីទី៥.ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រទូទៅ ដែលជាលទ្ធផលសម្រេចវឌ្ឍនភាពការងារបានក្នុងខែវិច្ឆិកា ៦,០១% និងគិតត្រឹមដប់មួយខែ សម្រេចបាន ៩៣,៥៥% នៃផែនការប្រចាំឆ្នាំ។ ទន្ទឹមនឹងនោះដែរ លោក ផេង ស៊ីណិត ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ បានធ្វើបទបង្ហាញស្ដីពីការប្រៀបធៀបវឌ្ឍនភាពការងារដែលសម្រេចបានប្រចាំខែវិច្ឆិកា និងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៦ ធៀបនឹងផែនការសមិទ្ធកម្មក្នុងឆ្នាំ២០២៦ និងធៀបនឹងឆ្នាំ២០២៥។ បន្ទាប់ពីការអានរបាយការណ៍ និងបទបង្ហាញរួចមក អង្គប្រជុំបានពិនិត្យ ពិភាក្សា និងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់បន្ថែមលើសេចក្តីព្រាងរបាយការណ៍ ដែលធ្វើឱ្យរបាយការណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមការអនុវត្តផែនការយុទ្ធសាស្ដ្ររបស់ក្រសួង។

តាមរយៈសេចក្ដីព្រាងរបាយការណ៍ និងបទបង្ហាញ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ បន្ដយកចិត្តទុកដាក់ក្នុងការចុះសិក្សានិងជួសជុលផ្លូវជនបទ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ព្រមទាំងយកចិត្តទុកដាក់សហការជួយមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដោះស្រាយ និងផ្ដល់កិច្ចអន្ដរាគមន៍ឆ្លើយតបទៅនឹងបាតុភូតអែលនីញ៉ូ (El Niño) ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងការឯកភាពលើរបាយការណ៍ និងទិសដៅការងារបន្ដដែលគ្រោងដាក់ចេញ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដោយផ្អែកតាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ឱ្យបន្ដអនុវត្តតួនាទី និងភារកិច្ចដែលក្រសួងប្រគល់ជូនដោយបុរេសកម្ម និងការទទួលខុសត្រូវ ដើម្បីបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួង និងស្របតាមគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្នុងគោលដៅចូលរួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

 

H.E. Chhay Rithisen chairs the meeting to summarize November results and set work directions for December 2026 for the Ministry of Rural Development
Phnom Penh: On Thursday morning, November 26, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, presided over a meeting to summarize the results of work for November and to set work directions for December 2026 for the Ministry of Rural Development. The meeting was attended in person by the permanent Secretary of State; Excellencies, Ladies and Gentlemen of the leadership; and the heads of all departments under the Ministry. In addition, Excellencies, Ladies and Gentlemen in the leadership, Ministry advisors, and civil servants of the Ministry and of the 25 capital–provincial Departments of Rural Development joined via the virtual system (Zoom).
To begin, H.E. Touch Siphat, Secretary General, read the draft monthly progress report for November 2026 and the continued work directions under the Ministry’s five priority programs: (1) Development of resilient rural physical infrastructure and communications; (2) Improvement of access to clean water and rural environmental sanitation; (3) Promotion of rural community development and the Model Village Movement; (4) Advancement of rural economic diversification; and (5) Institutional management and general support services.
According to the report, progress achieved in November was 6.01%, and as of eleven months, 93.55% of the annual plan had been completed.
At the same time, Mr. Pheng Sinet, Director of the Department of Planning and Statistics, presented a comparison of the progress achieved in November and over the eleven months of 2026 against the 2026 performance plan and compared it with 2025. Following the report and presentation, the meeting reviewed, discussed, and provided additional important inputs to the draft report, making it comprehensive and aligned with the Ministry’s strategic plan.
Based on the draft report and presentation, H.E. Chhay Rithisen praised and highly valued the Ministry’s achievements and expressed gratitude to the leadership and civil servants at all levels for their attentiveness and diligent, active performance, which enabled the Ministry to achieve excellent results. He also instructed all leaders and civil servants of the Ministry of Rural Development to continue focusing on field inspections and the repair of rural roads affected by heavy rainfall and flooding

2 20 scaled 19 12 scaled 18 11 scaled 17 11 scaled 16 14 scaled 15 14 scaled 14 14 scaled 13 13 scaled 12 15 scaled 11 16 scaled 10 17 scaled 9 14 scaled 8 14 scaled 7 14 scaled 6 13 scaled 5 16 scaled 4 21 scaled 3 21 scaled

20 12 scaled 28 10 scaled 27 8 scaled 26 10 scaled 25 10 scaled 24 12 scaled 23 11 scaled 22 13 scaled 21 14 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង