ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ២,០៤៤នាក់

Share
2 15

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ២,០៤៤នាក់

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ២,០៤៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ។

ពិធីជួបសំណេះសំណាលនាពេលនេះ គឺជាការបង្ហាញនូវការផ្តល់កម្លាំងចិត្តមួយដ៏សំខាន់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។ សូមរំលឹកជូនដែរថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលមានបេក្ខជនបានប្រឡងជាប់សរុបចំនួន ១២៥ ៩៧៥នាក់ ស្មើនឹង ៨៤,០៦% នៃបេក្ខជនសរុប។ ក្នុងនោះសិស្សទទួលបាននិទ្ទេស A ចំនួន ២ ០២២នាក់ ស្រី ១ ០៨១នាក់, និទ្ទេស B ចំនួន ៨ ៨៤៨នាក់ ស្រី ៥ ៤៨៦នាក់, និទ្ទេស C ចំនួន ២៣ ៤២២នាក់ ស្រី ១៥ ២១៤នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩នាក់ ស្រី ២៧ ៧៤៣នាក់ និង និទ្ទេស E ចំនួន ៤៦ ៨១៤នាក់ ស្រី ២៥ ៤៥៨នាក់។ ដោយឡែកការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានបេក្ខជនមកប្រឡងសរុប ១ ០៦១នាក់ ស្រី ៤០០នាក់។ ក្នុងនោះ បេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ១ ០៥១នាក់ ស្រី ៤០០នាក់។ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២២នាក់ ស្រី ១៧នាក់។ សិស្សដែលទទួលបាននិទ្ទេស A ទាំង ២ ០៤៤នាក់ គឺមកពីសាលារៀនចំនួន ៥៣៥សាលា។ ក្នុងនោះ សាលារដ្ឋមានចំនួន ៣៥៤សាលា មានសិស្សនិទ្ទេស A ចំនួន ១ ២៧១នាក់ និងសាលាឯកជនចំនួន ១៨១សាលា មានសិស្សនិទ្ទេស A ចំនួន ៧៧៣នាក់៕

 

H.E. Chhay Rithisen attended as Guest of Honor a meet-and-greet with A‑grade awardees from the national Upper‑Secondary (Grade 12) examination and the Level‑3 Technical and Vocational Education and Training (TVET) examination, totaling 2,044 students.

Phnom Penh: On Wednesday morning, October 28, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as Guest of Honor a gathering with A‑grade students from the Grade 12 national exam and the Level‑3 TVET exam, totaling 2,044 students. The event was presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, at the Chroy Changvar International Convention and Exhibition Center, Phnom Penh.

This meeting showcased the Prime Minister’s strong encouragement for students who studied diligently and earned an A grade. As a reminder:
– For the 2025–2026 academic year, the Grade 12 (Bac II) national exam was held on August 10, 2026. A total of 125,975 candidates passed, equal to 84.06% of all candidates. Among them: A grade: 2,022 students (female: 1,081), B grade: 8,848 (female: 5,486), C grade: 23,422 (female: 15,214), D grade: 44,869 (female: 27,743), E grade: 46,814 (female: 25,458)
– The Level‑3 TVET exam was held on July 22, 2026, with 1,061 candidates (female: 400). Of these, 1,051 passed definitively (female: 400), including 22 A‑grade awardees (female: 17).

Altogether, the 2,044 A‑grade students came from 535 schools nationwide—354 public schools produced 1,271 A‑grade students, and 181 private schools produced 773 A‑grade students.

1 15

2 15 13 14 12 15 11 16 10 19 9 13 8 15 7 16 6 14 5 22 4 15 31 3

20DSC 1026 31 4 30DSC 4784 30DSC 4781 30DSC 4780 30DSC 4778 30DSC 4775 30DSC 4770 30DSC 4742 30DSC 1124 30DSC 1109 21 8 20DSC 1101 20DSC 1095 20DSC 1085 20DSC 1078 20DSC 1069 20DSC 1057

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង