ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការអភិវឌ្ឍគោលដៅ លំហែបៃតងនៅតាមបណ្តាសហគមន៍អេកូទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅទីស្តីការក្រសួងបរិស្ថាន
- ៣ ម៉ោងមុន ថ្ងៃទី៨ ខែកញ្ញា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការអភិវឌ្ឍគោលដៅ លំហែបៃតងនៅតាមបណ្តាសហគមន៍អេកូទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅទីស្តីការក្រសួងបរិស្ថាន
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការអភិវឌ្ឍគោលដៅលំហែបៃតងនៅតាមបណ្តាសហគមន៍អេកូទេសចរណ៍ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅទីស្ដីការក្រសួងបរិស្ថាន។
គួររំលេចជូនដែរថា សហគមន៍អេកូទេសចរណ៍ គឺជាគោលដៅលំហែបៃតងប្រកបដោយភាពទាក់ទាញមួយ ដែលមានទាំងទេសភាពព្រៃឈើ ជីវៈចម្រុះ សត្វព្រៃ ទឹកធ្លាក់ វប្បធម៌ជនជាតិដើមភាគតិច និងជាទីតាំងសក្តានុពល ខ្ពស់ដែលអាចតភ្ជាប់ជារបៀងគោលដៅលំហែបៃតងនៅតំបន់ទេសភាពជួរភ្នំក្រវាញ ដែលអាចរៀបចំពង្រីកសក្តានុពលទាំងនេះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅមូលដ្ឋាន និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងការរួមចំណែកសម្រេចបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
Phnom Penh: On Tuesday morning, September 8, 2026, H.E. Chhay Rithisen, Minister of Rural Development, attended a meeting to discuss the development of green destinations across ecotourism communities located within the geographic areas of Kampong Speu and Koh Kong Provinces, held at the Ministry of Environment’s headquarters.
It should be highlighted that ecotourism communities are attractive green destinations featuring forest landscapes, biodiversity, wildlife, waterfalls, and indigenous cultures. These are high‑potential sites that can be linked into a corridor of green leisure destinations within the Kravanh mountain‑range landscape, which can be organized to expand these potentials, thereby helping to improve grassroots community livelihoods and to foster participation in the sustainable protection and conservation of natural resources, in line with the Environment Sector Strategy 2023–2028 and contributing to the achievement of Phase 1 of the Pentagonal Strategic Plan of the Royal Government, Seventh Legislature of the National Assembly, under the leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.

