ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”
- ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង ៥:០៨ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”។
ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានឡើងធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលនៃសិក្ខាសាលាដោយបានបញ្ជាក់ជូនថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣ និងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា បានប្រព្រឹត្តទៅក្នុងរយៈពេល ១ថ្ងៃ ដោយមានសមាសភាពអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សរុបប្រមាណ ១៦០នាក់។ ពិធីប្រកាស និងសិក្ខាសាលា បានដំណើរការដោយមានការធ្វើបទបង្ហាញ ការលើកឡើងជាសំនួរ និងការពិភាក្សាដើម្បីចែករំលែកបទពិសោធន៍ និងផ្ដល់ធាតុចូលល្អៗជាច្រើនលើសេចក្ដីព្រាងគោលការណ៍ណែនៃ ដែលធ្វើឱ្យគោលការណ៍ណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រាកដនិយម។
បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះអង្គពិធីទាំងមូល ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះតាំងពីដើមរហូតដល់ទីបញ្ចប់ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារអភិវឌ្ឍន៍ជនបទ ជាពិសេសការងារទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងថាក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣ ដែលមានចក្ខុវិស័យ “ប្រជាជននៅតំបន់ជនបទទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ បរិយាបន្ន ភាពធន់និងនិរន្តរភាព” ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រើប្រាស់ជាឯកសារគតិយុត្ត និងជាផែនទីបង្ហាញផ្លូវលើការអនុវត្តការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចបានជោគជ័យ ដោយផ្អែកលើគោលការណ៍ចម្បងចំនួន ៤ គឺ បរិយាបន្ន, គុណភាព, ចីរភាព និងនវានុវត្ដន៍។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងរៀបចំនូវគោលការណ៍ណែនាំ ស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ដើម្បីប្រើប្រាស់ក្នុងការប្រមូល ចងក្រង វិភាគទិន្នន័យ និងផ្ទៀងផ្ទាត់លើការងារផ្គត់ផ្គង់ទឹកស្អាតជនបទឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការនិងចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានក្នុងការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនាពេលកន្លងមក ដែលធ្វើឱ្យវិស័យនេះទទួលបាននូវវឌ្ឍនភាពគួរជាទីមោទនៈ ដែលសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់អង្គសិក្ខាសាលាទាំងមូលបន្តចូលរួមពង្រឹងនូវកិច្ចសហប្រតិបត្តិការក្រោមរូបភាព “សហថាមពល” ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងចូលរួមចំណែកជំរុញសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០”៕
Phnom Penh: On Tuesday afternoon, July 28, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, presided over the closing ceremony of the official launch of the “Strategic Plan on Rural Water Supply, Sanitation and Hygiene 2026–2033,” and the consultation workshop on the draft “Guidelines for Verifying Universal Access to Safe Drinking Water.”
H.E. Chreay Pom, Director General for Technical Affairs, delivered a summary report, noting that the one day event brought together around 160 participants from all relevant stakeholders. The launch and workshop featured presentations, Q&A, and discussions that shared experiences and provided many valuable inputs to strengthen the draft guidelines, making them more comprehensive and practical.
After the summary, H.E. Chhay Rithisen thanked all participants for their full engagement from start to finish, reflecting strong commitment to rural development—especially rural clean water and sanitation in Cambodia. He highlighted the official adoption of the 2026–2033 Strategic Plan, whose vision is that “people in rural areas receive equitable, inclusive, resilient, and sustainable clean water supply and sanitation services.” The plan rests on four core principles: inclusiveness, quality, sustainability, and innovation.
He added that the Ministry is preparing guidelines for verifying universal access to safe drinking water to be used for data collection, compilation, analysis, and verification, aligned with Cambodia’s current economic context. The Minister praised all partners for their technical and financial collaboration, which has driven notable sector progress and clearly contributes to the Royal Government’s policies to advance economic and social development and build prosperous, comfortable, and happy rural communities.
In closing, he called on all stakeholders to continue strengthening cooperation under the spirit of “Synergy,” to help reduce poverty in line with the Royal Government’s policy under Prime Minister Samdech Moha Bovor Thipadei Hun Manet, and to contribute to achieving the vision of Cambodia becoming a high income country by 2050.






