ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥
- ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង ១១:១៩ ព្រឹក
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥
English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត, ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ, ប្រធានការិយាល័យស្រុកប្រតិបត្តិ, នាយក នាយិកាអនុវិទ្យាល័យ និងសាលាបឋមសិក្សា ប្រធានមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ២,០០០នាក់។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ មានអង្គភាពសរុបចំនួន ៤,៤៩០អង្គភាព បានដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងនោះសម្រាប់វិស័យអប់រំ មានអង្គភាពកម្រិតសាលាបឋមសិក្សា និងអនុវិទ្យាល័យ ដោយឡែកសម្រាប់វិស័យសុខាភិបាល មានមណ្ឌលសុខភាព ។ អង្គភាពនីមួយៗ ត្រូវឆ្លងកាត់ ការវាយតម្លៃដំណាក់កាលថ្នាក់ក្រុង ស្រុក ខណ្ឌ ដំណាក់កាលថ្នាក់រាជធានី ខេត្ត និងដំណាក់កាលថ្នាក់ជាតិ។ ដោយអនុលោមតាមគោលការណ៍និងនីតិវិធីនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានធ្វើការវាយតម្លៃ និងជ្រើសរើសជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាពចំនួន១០ ៕
Phnom Penh: On Tuesday morning, July 14, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as an honored guest the award ceremony announcing the winners of the model public service units in the education and health sectors for 2025, under the presidency of H.E. Hun Many, Deputy Prime Minister, Minister of Civil Service, and Chair of the National‑Level Evaluation Committee for Public Service Units, representing Samdech Moha Bovorthipadei Hun Manet, Prime Minister of the Kingdom of Cambodia, at Koh Pich Convention and Exhibition Center, Chamkar Mon District, Phnom Penh.
The ceremony was attended by H.E. Dr. Hang Chuon Naron, Deputy Prime Minister, Minister of Education, Youth and Sport; H.E. Prof. Chheang Ra, Minister of Health; along with senior leadership of ministries and relevant institutions; governors of capital‑provincial‑municipal‑district‑khan councils; heads of capital‑provincial departments of public functions; heads of capital‑provincial departments of education, youth and sport; heads of capital‑provincial health departments; heads of municipal‑district‑khan offices of education, youth and sport; heads of operational district offices; principals of lower secondary schools and primary schools; heads of health centers across the country; as well as members of the media altogether numbering more than about 2,000 people.
Please be informed that in 2025, a total of 4,490 units applied to compete for designation as model public service units. In the education sector, the units are at the levels of primary schools and lower secondary schools; for the health sector, the units are health centers. Each unit had to undergo evaluation at the municipal/district/khan level, then at the capital/provincial level, and then at the national level. In accordance with the principles and procedures for evaluation and recognition of 2025 model public service units, the National‑Level Evaluation Committee evaluated and selected the winners: in the education sector, 10 lower secondary schools and 10 primary schools; and in the health sector, 10 health centers.
