ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្ដីពីការជ្រើសរើស និងផែនការអភិវឌ្ឍភូមិគំរូ ឆ្នាំ២០២៦
- ៧ ម៉ោងមុន ថ្ងៃទី២០ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្ដីពីការជ្រើសរើស និងផែនការអភិវឌ្ឍភូមិគំរូ ឆ្នាំ២០២៦
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃដំណើរការជ្រើសរើស និងរៀបចំផែនការអភិវឌ្ឍភូមិគំរូ សម្រាប់ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំធ្វើឡើងដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការជ្រើសរើសភូមិគំរូដែលមានសក្ដានុពលបន្តពីឆ្នាំ២០២៥ និងរៀបចំជាផែនការសម្រាប់អភិវឌ្ឍបន្ថែម ដើម្បីបន្ដផ្ដល់កិច្ចអន្ដរាគមន៍បន្ថែម និងជំរុញការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ជនបទបានធ្វើបទបង្ហាញអំពីគុណសម្បត្តិរបស់ភូមិដែលគ្រោងនិងជ្រើសរើសជាភូមិគំរូក្នុងឆ្នាំ២០២៦ ទាំង៥៧ភូមិ ស្រមតាមបទដ្ឋានលក្ខណវិនិច្ឆ័យទាំង៥ ដែលក្រសួងបានកំណត់។ បន្ទាប់ពីស្តាប់បទបង្ហាញរួចមកអង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់គម្រោងផែនការដែលរៀបចំនាពេលនេះ។ បន្ទាប់ពីកិច្ចពិភាក្សាដែលផ្តល់ជាធាតុចូលយ៉ាងច្រើនពីសំណាក់អង្គប្រជុំរួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដែលបានចូលរួមចំណែកជួយឱ្យក្រសួងសម្រេចសមិទ្ធផលជាបន្ដបន្ទាប់គួរជាទីមោទនៈ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យមានការចងក្រងអំពីបទពិសោធន៍នៃដំណើរការនៃការអភិវឌ្ឍភូមិគំរូ ដែលមានតាំងពីដំណាក់កាលដំបូង ដើម្បីជាមេរៀននិងបទពិសោធន៍សម្រាប់បន្ដអភិវឌ្ឍភូមិគំរូនៅពេលខាងមុខបន្តទៀត ព្រមទាំងបានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដែលជាការតម្រង់ទិស ជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ដ្រីជំនាញទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួង ដើម្បីចូលរួមសម្រេចនូវគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥។
គួរជម្រាបជូនផងដែរថា ជាលទ្ធផលមកដល់បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទបានចូលរួមធ្វើកិច្ចអន្ដរាគមន៍ និងបានប្រកាសទទួលស្គាល់ភូមិចំនួន ៨១ ជាភូមិគំរូ ដោយក្នុងឆ្នាំ ២០២៤ មានចំនួន ៣០ភូមិ និងក្នុងឆ្នាំ២០២៥ មានចំនួន ៥១ភូមិ។ បន្ថែមពីនេះទៀតសម្រាប់ឆ្នាំ២០២៦ ក្រសួងគ្រោងនឹងជ្រើសរើសភូមិចំនួន ៥៧ភូមិបន្ថែមទៀត ដើម្បីបន្ដអភិវឌ្ឍឱ្យក្លាយជាភូមិគំរូ៕
Phnom Penh: On Wednesday morning, May 20, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review progress on the process of selecting and preparing development plans for Model Villages for 2026. The meeting was attended by the Permanent Secretary of State, Secretaries of State, Under‑Secretaries of State, department heads, and technical officials of the Ministry of Rural Development.
The meeting was held to review progress in selecting potential model villages carried over from 2025 and to prepare plans for further development so as to continue providing additional interventions and to drive development that responds to concrete needs at the local level. The Director of the Department of Rural Community Development presented the strengths of the 57 villages proposed for selection as 2026 Model Villages, which meet the five evaluation criteria set by the Ministry. After hearing the presentation, the participants carefully reviewed and discussed the draft plans currently being prepared.
Following a discussion that yielded substantial inputs from participants, the Minister praised and appreciated the efforts of the leadership and technical officials who have contributed to the Ministry’s continued and commendable achievements. He also instructed that experiences from the model village development process since the initial phase be compiled as lessons learned for future model village development, and he provided several key recommendations to guide leaders and all technical officials to continue carrying out their duties responsibly, in line with the Ministry’s strategic plans, in order to contribute to achieving the National Rural Development Policy 2025–2035.
It should also be noted that, to date, the Ministry of Rural Development has carried out interventions and officially recognized a total of 81 Model Villages—30 villages in 2024 and 51 villages in 2025. In addition, for 2026 the Ministry plans to select a further 57 villages for continued development into Model Villages.
