ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦
- ៣ ម៉ោងមុន ថ្ងៃទី១៥ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
ការប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជានេះ ក្នុងគោលបំណងលើកតម្កើងនូវវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាទាំងអស់ ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
គួរជម្រាបជូនដែរថា បច្ចុប្បន្ន អតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧៧,២៨១នាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរាជរដ្ឋាភិបាល ក្នុងនោះអតីតយុទ្ធជនចំនួន ១១៩,៣២៦នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុក ចំនួន ១៦២,៣៩៨នាក់ និងអតីតមន្ត្រីរាជការស៊ីវិល មានចំនួន ៥៧,៩៥៥នាក់ និងអ្នកក្នុងបន្ទុកចំនួន ១៥,៤៧៩នាក់ ។ គិតចាប់ពីខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែអប្បបរមាជូននិវត្តជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតយុទ្ធជន និងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្ត្រីរាជការស៊ីវិលឱ្យដល់ ៨៤៥,០០០រៀល ក្នុងមួយខែ។
នៅចុងបញ្ចប់នៃពិធីដ៏អធិកអធមនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានអញ្ជើញទទួលប័ណ្ណថ្លែងអំណរគុណពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការចូលរួមឧបត្ថម្ភនូវធនធាននានាជូនដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាពេលកន្លងមកផងដែរ។
Phnom Penh: On Friday morning, May 15, 2026, H.E. Chhay Rithisen, Minister of Rural Development and a member of the Standing Committee of the Cambodian Veterans Association, attended as guest of honor the 19th Anniversary Celebration of Cambodian Veterans (May 12, 2026), held under the high presidency of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia and First Vice President of the Cambodian Veterans Association, at the Koh Pich Grand Hall, Phnom Penh.
The purpose of the celebration was to honor the bravery, heroism, and immense merits of all Cambodian veteran personnel, who sacrificed flesh and blood for the nation, the motherland, and the people.
It should be noted that there are currently 177,281 veteran personnel receiving monthly social security allowances from the Royal Government. These include 119,326 veterans and 162,398 dependents, as well as 57,955 former civil servants and 15,479 dependents. Since April 2025, the Royal Government has raised the minimum monthly social security allowance to 845,000 riels for retired persons who have lost work capacity, persons with disabilities who are veterans, and former civil servants who have lost professional capacity.
At the conclusion of the ceremony, H.E. Chhay Rithisen received a certificate of appreciation from Samdech Moha Borvor Thipadei Hun Manet in recognition of his contributions of various resources to the Cambodian Veterans Association.
