ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំឯកសារសម្រាប់ដំណើរការកិច្ចប្រជុំអន្ដរក្រសួង “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៦
- ៨ នាទីមុន ថ្ងៃទី៣០ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំឯកសារសម្រាប់ដំណើរការកិច្ចប្រជុំអន្ដរក្រសួង “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៦
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំឯកសារសម្រាប់ដំណើរការកិច្ចប្រជុំអន្ដរក្រសួង “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៦ ដែលមានក្រសួងចំនួន ៣ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារ ត្រី-វិស័យ ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
គួរជម្រាបជូនផងដែរថា ដើម្បីចូលរួមឱ្យសម្រេចជោគជ័យនូវយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីអនុវត្តនូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នាជាសហថាមពលដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពអភិវឌ្ឍន៍ជនបទនានាពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ ដោយឡែកសម្រាប់កិច្ចប្រជុំអន្ដរក្រសួងលើកទី៦ ដែលនឹងរៀបចំនាពេលខាងមុខនេះ ក្រសួងអភិវឌ្ឍន៍ជនបទទទួលធ្វើជាម្ចាស់ក្នុងការសម្របសម្រួល និងរៀបចំ ហើយក្នុងនោះក៏នឹងមានការអញ្ជើញ ក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធនានាឱចូលរួម ក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ដល់គ្រប់ភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការចូលរួមអភិវឌ្ឍតំបន់ជនបទនៅគោលដៅឱ្យមានប្រសិទ្ធភាពប្រកបដោយបរិយាបន្ន និងមានចីរភាព៕
H.E. Chhay Rithisen Chairs Progress Review on Preparations for the 6th Ministerial “Tri‑Sector” Inter‑Ministerial Meeting
Phnom Penh: On Thursday morning, April 30, 2026, at the Ministry headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review progress in preparing documents and materials for the upcoming 6th Ministerial “Tri‑Sector” Inter‑Ministerial Meeting. The “Tri‑Sector” framework brings together three ministries: the Ministry of Agriculture, Forestry, and Fisheries; the Ministry of Water Resources and Meteorology; and the Ministry of Rural Development. The session was attended by the Permanent Secretary of State, ministry leaders, and the Secretariat of the MRD’s Tri‑Sector working group.
The Minister underlined that this coordination advances the Royal Government’s Pentagonal Strategy and vision under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, through the “Dynamics Stakeholder” approach. The three ministries are working jointly to align policies and rural programs related to modern agricultural cooperatives, farmer water‑user communities, and model villages.
For the forthcoming 6th Inter‑Ministerial Meeting, for which MRD will serve as convener and coordinator, the Ministry will invite relevant ministries, institutions, and development partners to participate. Objectives include disseminating shared development goals to all stakeholders and mobilizing effective, inclusive, and sustainable participation to accelerate rural development in target areas.
