ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗចំនួន ៨
- ២ ថ្ងៃមុន ថ្ងៃទី២៤ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗចំនួន ៨
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃអង្គភាពពាក់ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការពិនិត្យ ពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗចំនួន ៨ ដូចខាងក្រោម៖
១. ការរៀបចំកិច្ចប្រជុំក្រុមការងារត្រី-វិស័យ កសិកម្ម ទឹក អភិវឌ្ឍន៍ជនបទ
២. ការរៀបចំរបាយការណ៍ស្តីពីការអភិវឌ្ឍភូមិគំរូ គោរពជូនសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
៣. ការពិភាក្សាលម្អិតលើការជ្រើសរើសភូមិគំរូថ្មីសម្រាប់ឆ្នាំ២០២៦
៤. ការរៀបចំសិក្ខាសាលាស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ
៥. ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ
៦. ការរៀបចំរបាយការណ៍ ស្តីពីការប្រគល់ប្រព័ន្ធចែកចាយទឹកតាមទុយោសហគមន៍ ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៧.ការរៀបចំរបាយការណ៍ស្ដីពីការប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈលើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៨. ការរៀបចំសិក្ខាសាលា ស្ដីពីការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅទូទាំងប្រទេស
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងល្អិតល្អន់តាមរបៀបវារៈដែលបានគ្រោងទុករួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ដែលបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដែលជាការធានាដល់ដំណើរការនៃកម្មវិធីក្នុងរបៀបវារៈនីមួយៗមានប្រសិទ្ធភាព និងទទួលជោគជ័យ៕
Phnom Penh: On Friday afternoon, April 24, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a working meeting with the participation of Secretaries and Under Secretaries of State, ministry leadership, and technical officials from relevant departments. The meeting examined and discussed eight priority agenda items:
1.Preparations for the Tri Sector Working Group meeting on Agriculture, Water, and Rural Development.
2.Preparation of a report on Model Village Development to be submitted to Samdech Moha Borvor Thipadei, the Prime Minister of Cambodia.
3.Detailed discussion on selecting new Model Villages for 2026.
4.Organization of a workshop on applying new technologies to rural road infrastructure development.
5.Arrangements for the National Level Social Land Concessions Committee meeting.
6.Preparation of a report on the handover of community pipe water distribution systems to the Ministry of Industry, Science, Technology, and Innovation.
7.Preparation of a report to the Ministry of Economy and Finance on the impact of rising fuel prices on rural road infrastructure development.
8.Organization of a nationwide workshop on achieving Open Defecation Free (ODF) status.
Following in depth discussions on each agenda item, the Minister commended and highly valued the leadership and technical teams for their significant and substantive inputs, which will help ensure effective and successful implementation across all program areas.
