เว็บหวยออนไลน์

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ២ខ្សែ នៅក្នុងខេត្តព្រះសីហនុ

ចែលរំលែក
1 8

English Below] ខេត្តព្រះសីហនុ៖ នាថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួង បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធជនបទ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមអភិវឌ្ឍចាប់ពីឆ្នាំ២០២៣ រួមមាន៖ ផ្លូវល្បាយក្រួស ចំនួន ៥ខ្សែ ទទឹង ៨ម៉ែត្រ និងប្រវែងសរុប ៧,៧០គីឡូម៉ែត្រ, និងសំណង់សិល្បការ្យដូចជាស្ពាន លូប្រអប់  លូមូល ១៧កន្លែង។ ដោយឡែកសម្រាប់ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងសិក្សាបច្ចេកទេសដើម្បីសាងសង់ស្ពានបេតុងប្រវែង ៤៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួនផ្សេងទៀត។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ២ខ្សែ ៖ខ្សែទី១៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១៦គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ ដែលសាង់សង់ដោយក្រសួងអភិវឌ្ឍន៍ជនបទជាពហុឆ្នាំ គឺក្នុងឆ្នាំ២០១៦-ឆ្នាំ២០១៧-ឆ្នាំ២០១៨។ ផ្លូវនេះតភ្ជាប់ពីវិថីសម្តេច ទេព្យ វង្ស ត្រង់ចំណុចភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ទៅដល់ភូមិឫទ្ធី២ ឃុំកែវផុស  ស្រុកស្ទឹងហាវ ។ខ្សែទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១០,៤០គីឡូម៉ែត្រ និងទទឹងខ្នងលើ ៧ម៉ែត្រ ដែលសាង់សង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០០៧។ ខ្សែផ្លូវនេះតភ្ជាប់ពីរង្វង់មូលកែវផុស ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ រហូតដល់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

Preah Sihanouk Province: On Wednesday, 18 February 2026, H.E. Chhay Rithisen, Minister of Rural Development and Permanent Vice Chair of the National Social Land Concession Committee, accompanied by senior leaders of the ministry, led technical officials from the ministry and the Preah Sihanouk Provincial Department of Rural Development to inspect progress in developing rural infrastructure in the social land concession area located in Village 1, Tumnob Rolok Commune, Stung Hav District, Preah Sihanouk Province.

Since 2023, the Ministry of Rural Development has implemented and continues to develop works, including five gravel-mix roads, each 8 meters wide, totaling 7.70 kilometers, and hydraulic structures such as bridges, box culverts, and pipe culverts at 17 locations.

For 2026, the ministry is conducting technical studies to construct a concrete bridge 45 meters long and 8 meters wide, along with several other hydraulic structures.

Afterward, the Minister and delegation inspected the condition of two road sections:

  • Road 1: A DBST road, 16 kilometers in length and 6 meters in width, constructed by the Ministry of Rural Development over multiple years—2016, 2017, and 2018. This road connects from Samdech Teav Vong Boulevard at O Tracheak Chet Village, Samrong Commune, Prey Nob District, to Reakthi 2 Village, Kaev Phos Commune, Stung Hav District.
  • Road 2: A DBST road, 10.40 kilometers in length with a 7-meter carriageway, constructed by the Ministry of Rural Development in 2007. This section connects from the Kaev Phos Roundabout at Reakthi 1 Village, Kaev Phos Commune, Stung Hav District, to National Road No. 4 at Taney Village, Taney Commune, Prey Nob District, Preah Sihanouk Province.

1 8 scaled

2 8
default

3 6 scaled

4 5
default
5 5
default
6 4
default

10 1 5 scaled 10 2 5 scaled 10 3 5 scaled 10 4 5 scaled 11 3 scaled 20 1 3 scaled 20 2 3 scaled 20 3 2 scaled 20 4 2 scaled 20 5 scaled

20 6
default
20 7
default
20 8
default
20 9
default

21 5 scaled

30 1 3
default
30 2 2
default

30 3 2 scaled 30 4 scaled 30 5 scaled 30 6 scaled 30 7 scaled 30 8 scaled 30 9 scaled 31 3 scaled 40 1 2 scaled 40 2 2 scaled 40 3 2 scaled

40 4 2
default
40 5 2
default
40 6 2
default
40 7 1
default
40 8 1
default
40 9 1
default

41 3 scaled 50 1 1 scaled 50 2 1 scaled 50 3 1 scaled 50 4 1 scaled 50 5 1 scaled 50 6 1 scaled 50 9 1 scaled 51 2 scaled 60 1 1 scaled 60 2 scaled 60 3 scaled 60 4 scaled 60 5 scaled

60 6
default
60 7
default
60 8
default
60 9
default

61 1 scaled DSC 9699 scaled DSC 9703 scaled

DSC 9704 1
default
DSC 9704 2
default

DSC 9707 scaled DSC 9718 scaled DSC 9765 scaled DSC 9778 scaled DSC 9802 scaled DSC 9813 scaled DSC 9830 scaled DSC 9850 scaled DSC 9858 scaled

DSC 9865 1
default
DSC 9865 3
default
DSC 9866 1
default
DSC 9866 3
default
DSC 9866 4
default
DSC 9866 5
default

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

404 Not Found

Not Found

The requested URL was not found on this server.

Additionally, a 404 Not Found error was encountered while trying to use an ErrorDocument to handle the request.