เว็บหวยออนไลน์

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
1 10

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាអមក្រសួង, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែឧសភា ដោយបានបញ្ជាក់វឌ្ឍនភាពក្នុង និងគិតជារួមរយៈពេល ៥ខែ ព្រមទាំងការដាក់ទិសដៅការងារបន្តក្នុងខែមិថុនា ឆ្នាំ២០២៥ តាមកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យជនបទ, ទី៣. ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ,  ទី៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ,  និងទី៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

 

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាព និងទិសដៅការងារបន្ដរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ អំណរគុណ  និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅតាមបណ្តាមនី្ទរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម ស្របតាមផែនការសកម្មភាព ក្នុងក្របខ័ណ្ឌតួនាទី ភារកិច្ចរបស់ក្រសួង និងស្របតាមគោលការណ៍ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ” រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានផ្ដល់វេទិកាជូនអង្គប្រជុំទាំងមូល ទាំងនៅក្នុងកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម ដើម្បីឱ្យរបាយការណ៍និងទិសដៅការងារដែលដាក់ចេញ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះផងដែរ មុននឹងបញ្ជប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ និងស័ក្ដិសិទ្ធិភាព ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងស្របតាមអភិក្រមពង្រឹង ៧០% និងពង្រីក ៣០% ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បន្ដអនុវត្តតួនាទី ភារកិច្ច ឱ្យមានប្រសិទ្ធភាព ស្របតាមទិសដៅដែលបានគ្រោងក្នុងផែនការ, បន្ដជំរុញការអនុវត្តផែនការសកម្មភាពជាតិស្ដី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ជាពិសេសការជំរុញការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបាននៅក្នុងឆ្នាំ២០២៥នេះ, មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក និងអនាម័យជនបទ ឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយបុរេសកម្ម ក្នុងអំឡុងពេលនៃរដូវវស្សានេះដើម្បីងាយស្រួលដោះស្រាយការប្រឈមនានាដែលកើតឡើងជាយថាហេតុ៕

1 10 scaled 2.1 2 scaled 2.2 1 scaled 2.3 1 scaled 2.4 1 scaled 2.5 scaled 2.6 scaled 2 7 scaled 3 7 scaled 10 1 3 scaled 10 2 3 scaled 10 3 2 scaled 10 4 1 scaled 10 5 1 scaled 10 6 1 scaled 10 7 1 scaled 11 17 scaled CZ1A0330 scaled CZ1A0332 scaled DSC 0792 scaled DSC 0812 scaled DSC 0813 scaled DSC 0816 scaled DSC 0817 scaled DSC 0819 scaled DSC 0821 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522