ឯកឧត្ដម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូរួមដំណើរ អញ្ជើញចុះទៅពិនិត្យជាក់ស្ថានភាពផ្លូវល្បាយក្រួសក្រហម ១ខ្សែ ស្ថិតក្នុងខេត្តព្រៃវែង
- ៣ ម៉ោងមុន ថ្ងៃទី៩ ខែកញ្ញា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូរួមដំណើរ អញ្ជើញចុះទៅពិនិត្យជាក់ស្ថានភាពផ្លូវល្បាយក្រួសក្រហម ១ខ្សែ ស្ថិតក្នុងខេត្តព្រៃវែង
[English Below] ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេសក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានអញ្ជើញចុះទៅពិនិត្យស្ថានភាពល្បាយក្រួសក្រហម ១ខ្សែ នៅក្នុងខេត្តព្រៃវែង។ ផ្លូវនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៨ មានប្រវែង ៤,៨០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៨ ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង៕
Prey Veng Province: On Wednesday morning, September 9, 2026—H.E. Chhay Rithisen, Minister of Rural Development, accompanied by ministry level leaders and technical officials, together with H.E. Sbaong Sarat, Chairman of the Provincial Council, and the Prey Veng Provincial Department of Rural Development, conducted an on site inspection of a laterite gravel mix road segment in Prey Veng Province.

