ឯកឧត្ដម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង
- ២ ម៉ោងមុន ថ្ងៃទី៣០ ខែតុលា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង
[English Below] ខេត្តបាត់ដំបង៖ នាថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលស្ថិតនៅក្នុងបាត់ដំបង។
ខ្សែទី១៖ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ល្បាយក្រួស មានប្រវែងសរុប ២២,២១គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីសាលាបឋមសិក្សារហាលសួង ក្នុងភូមិរហាលសួង ឃុំព្រែកនរិន្ទ ទៅដល់មាត់ស្ទឹងមង្គលបុរី ក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ខ្សែផ្លូវនេះ តភ្ជាប់រវាងឃុំព្រែកនរិន្ទ និងឃុំព្រៃចាស់ ក្នុងស្រុកឯកភ្នំ ដោយមានប្រជាពលរដ្ឋទទួលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៥ ១០៧គ្រួសារ ស្មើនឹង ៤៥ ៩៦៦នាក់។
ខ្សែទី២៖ ជាផ្លូវក្រាលល្បាយក្រួសក្រហម ទទឹង ៥ម៉ែត្រ មានប្រវែងសរុប ១៧,៨៦គ.ម. ចាប់ផ្ដើមពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរគ្រាត ឃុំព្រែកជីក ស្រុកមោងឫស្សី ទៅដល់ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ខ្សែផ្លូវនេះ មានប្រជាពលរដ្ឋទទួលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៥ ០៤៥គ្រួសារ ស្មើនឹង ២៦ ៧២២នាក់។ ផ្លូវនេះ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌគម្រោងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្រិតគុណភាពទៅជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ នាពេលខាងមុខនេះ។
ខ្សែទី៣៖ ជាផ្លូវគម្រោងថែទាំផ្លូវឆ្អឹងខ្នងជនបទ ដែលជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៣៩,២២គ.ម. ទទឹង ៥,៥ម៉ែត្រ អនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ផ្លូវនេះ ចែកជាពីរកំណាត់ រួមមាន កំណាត់ទី១៖ មានប្រវែង ២៤,៧២គ.ម. ចាប់ផ្ដើមពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ទៅដល់ភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ និងកំណាត់ទី២ មានប្រវែង ១៤,៥០គ.ម. ចាប់ផ្ដើមពីភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ទៅដល់ភូមិស្វាយយ៉ ឃុំមុខរា ស្រុករុក្ខគីរី ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២។
គួរជម្រាបជូនដែរថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើសិក្សាលទ្ធភាពក្នុងការស្ថាបនា និងជួសជុលផ្លូវនេះឱ្យក្លាយជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ជូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រើប្រាស់ ព្រមទាំងជួយក្នុងការលើកកម្ពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ៕
H.E. Chhay Rithisen led technical officials to inspect three rural roads in Battambang Province.
Battambang Province: On Friday, October 30, 2026, H.E. Chhay Rithisen, Minister of Rural Development, together with senior leaders, led technical teams from the Ministry and the Battambang Provincial Department of Rural Development to conduct on-site inspections of three rural roads in Battambang.
The first road is a double bituminous surface treatment (DBST) road, totaling 22.21 kilometers in length and including several related structures. It runs from Rohal Suong Primary School in Rohal Suong Village, Prek Norint Commune, to the mouth of the Stung Mongkol Borey in Bak Prea Village, Prey Chas Commune, Ek Phnom District, Battambang. This road connects Prek Norint and Prey Chas Communes in Ek Phnom District and directly and indirectly benefits 5,107 households, or 45,966 people.
The second road is a laterite road, 5 meters wide and 17.86 kilometers long. It runs from National Road No. 5 at O Kriat Village, Prek Chik Commune, Moung Ruessei District, to Basak Village, Basak Commune, Rukh Kiri District, Battambang. It benefits a total of 5,045 households, or 26,722 people. The Ministry of Rural Development has included this road in a development-partner project framework to upgrade it to a climate-resilient standard.
The third road is part of the Rural Backbone Road maintenance project and has a DBST surface. It is 39.22 kilometers long and 5.5 meters wide, implemented by the Department of Rural Road Infrastructure Development of the Ministry of Rural Development. It is divided into two segments. Segment one is 24.72 kilometers, from National Road No. 5 at Prey Svay Village, Prey Svay Commune, Moung Ruessei District, to Stok Praveuk Village, Stok Praveuk Commune, Rukh Kiri District, under Phase 1 of the Rural Road Improvement Project. Segment two is 14.50 kilometers, from Stok Praveuk Village, Stok Praveuk Commune, to Svay Ya Village, Mukh Rea Commune, Rukh Kiri District, under Phase 2 of the same project.
The purpose of the inspections was to verify the actual condition of these roads and study the feasibility of constructing and rehabilitating them to meet climate-resilient standards for local use, while also helping to enhance the area’s tourism potential.


