ឯកឧត្ដម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៨ខ្សែ នៅក្នុងខេត្តកំពង់ឆ្នាំង
- ៨ នាទីមុន ថ្ងៃទី១១ ខែមិនា ២០២៦
- សកម្មភាពក្រសួង

[English Below] ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៨ខ្សែ នៅក្នុងខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវ ព្រៃមូល-ក្រាំងស្គារ ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៥,២៧ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិប្រដឹក្ស ឃុំព្រៃមូល ស្រុករលាប្អៀរ ទៅដល់ភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយមានអ្នកទទួលផលសរុបចំនួន ៥ ៤១៣គ្រួសារ ស្មើនឹង ២១ ០៦០នាក់។
ខ្សែទី២៖ ឈ្មោះផ្លូវ ស្រែពីស-សារាយអណ្តែត ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,០៧ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រៃពីស ទៅដល់ភូមិសារ៉ាយអណ្ដែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ដោយមានអ្នកទទួលផលសរុបចំនួន ២ ៩១៨គ្រួសារ ស្មើនឹង ១១ ៤៥៩នាក់។
ខ្សែទី៣៖ ឈ្មោះផ្លូវ ច្រករមៀត – កំពង់ក្តារ ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៧,៣៥ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិច្រករមៀត ឃុំអូរឫស្សី ទៅដល់ភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដោយមានអ្នកទទួលផលសរុបចំនួន ៧ ៤៥៨គ្រួសារ ស្មើនឹង ៣០ ៤៧៣នាក់។
ខ្សែទី៤៖ ឈ្មោះផ្លូវ ដើមពពេល-ថ្មស ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៥២ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទៅដល់ភូមិថ្មស ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៣ ៧៧៣គ្រួសារ ស្មើនឹង ១៦ ១៨៨នាក់។
ខ្សែទី៥៖ ឈ្មោះផ្លូវ រ៉ាមានក-ឆ្លករៀន ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១០,២០ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិមានកលិច ឃុំត្បែងខ្ពស់ ដល់ភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៤ ៥៥៧គ្រួសារ ស្មើនឹង ១៨ ៩៥៧នាក់។
ខ្សែទី៦៖ ឈ្មោះផ្លូវ ថ្លុកឬស្សី-វត្តទស្សពិត ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៤៥ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិថ្លុកឬស្សី ឃុំសេដ្ឋី ដល់ភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៤ ១៧០គ្រួសារ ស្មើនឹង ១៧ ២៩២នាក់។
ខ្សែទី៧៖ ឈ្មោះផ្លូវ ត្បែងខ្ពស់-ខ្នាច ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,៦៧ គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ទៅដល់ភូមិខ្នាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៥ ០៦៣គ្រួសារ ស្មើនឹង ២១ ០០៧នាក់។
ខ្សែទី៨៖ ឈ្មោះផ្លូវ ទ័ពបោះ-ត្រដក់ពង ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥,២២គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិទ័ពបោះ ឃុំធ្លកវៀន ទៅដល់ភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៣ ៩៧០គ្រួសារ ស្មើនឹង ២៣ ២៨៥នាក់។
សូមជម្រាបជូនដែរថា ខ្សែផ្លូវទាំង ៨ខ្សែខាងលើ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី EDCF ។
ក្នុងឱកាសពិនិត្យគុណភាពផ្លូវទាំងនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់អ្នកទទួលការសាងសង់ធ្វើការជួសជុល កែតម្រូវឡើងវិញចំពោះចំណុចដែលរងការខូចខាត ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសផ្លូវជនបទ ដើម្បីឱ្យផ្លូវមានគុណភាពជាប់ល្អ ធានាដល់ការប្រើប្រាស់បានយូរអង្វែង៕
Kampong Chhnang: In the afternoon of Wednesday, March 11, 2026, His Excellency Chhay Rithisen, Minister of Rural Development, accompanied by Ministry’s leaders, led technical officials from the ministry and Kampong Chhnang Provincial Department of Rural Development to inspect the quality of eight rural roads in Kampong Chhnang province as follows:
Line 1: Prey Mul – Kraing Skear road, a double bituminous surface treatment (DBST) road, 25.27 km long, 7 meters wide, connecting from Poradokh village, Prey Mul commune, Rolea B’ier district, to Phnom Ta Sam village, Kraing Skar commune, Tuek Phos district, benefiting a total of 5,413 households or 21,060 people.
Line 2: Srae Pis – Saray Andet road, a double bituminous surface treatment (DBST) road, 4.07 km long, 7 meters wide, connecting from Prey Pis village to Saray Andet village, Chres commune, Kampong Tralach district, benefiting a total of 2,918 households or 11,459 people.
Line 3: Chrak Romiet – Kampong Kdar road, a double bituminous surface treatment (DBST) road, 7.35 km long, 7 meters wide, connecting from Chrak Romiet village, Ou Russey commune, to Kampong Kdar village, Kampong Tralach commune, Kampong Tralach district, benefiting a total of 7,458 households or 30,473 people.
Line 4: Daeum Popel – Thma Sa road, a double bituminous surface treatment (DBST) road, 11.52 km long, 7 meters wide, connecting from Daeum Popel village, Thma Edth commune, Kampong Tralach district, to Thma Sa village, Khna Chhmar commune, Sameakki Mean Chey district, benefiting a total of 3,773 households or 16,188 people.
Line 5: Roka Meanak – Chhlak Rian road, a double bituminous surface treatment (DBST) road, 10.20 km long, 7 meters wide, connecting from Meanak Lech village, Tbaeng Khpos commune, to Thlok Vien village, Thlok Vien commune, Sameakki Mean Chey district, benefiting a total of 4,557 households or 18,957 people.
Line 6: Thlok Russey – Voat Toss Pheak road, a double bituminous surface treatment (DBST) road, 11.45 km long, 7 meters wide, connecting from Thlok Russey village, Sethey commune, to Thlok Vien village, Thlok Vien commune, Sameakki Mean Chey district, benefiting a total of 4,170 households or 17,292 people.
Line 7: Tbaeng Khpos – Khlach road, a double bituminous surface treatment (DBST) road, 9.67 km long, 7 meters wide, connecting from Tbaeng Khpos village, Tbaeng Khpos commune, to Khnach village, Sethey commune, Sameakki Mean Chey district, benefiting a total of 5,063 households or 21,007 people.
Line 8: Tuek Pous – Trakak Pong road, a double bituminous surface treatment (DBST) road, 5.22 km long, 7 meters wide, connecting from Tuek Pous village, Thlok Vien commune, to Trakak Pong village, Khna Chhmar commune, Sameakki Mean Chey district, benefiting a total of 3,970 households or 23,285 people.
It should be noted that the construction of all 8 roads above was carried out by the Ministry of Rural Development in 2024 under the framework of the Rural Roads Improvement Project Phase III (RRIP-III), utilizing the cooperation budget of the Royal Government of Cambodia and credit financing from the Economic Development Cooperation Fund (EDCF).
During the inspection of these roads, His Excellency the Minister instructed the contractors to make repairs and corrections to damaged points properly according to the technical standards for rural roads, to ensure the roads maintain good quality and guarantee long-lasting use.

















