ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណ ស្ថិតនៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
- ៥ ថ្ងៃមុន ថ្ងៃទី២២ ខែកក្កដា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណ ស្ថិតនៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណ ស្ថិតនៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ពិធីក៏អធិកអធមនេះ មានការនិមន្ដ និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន លោកយាយជី តាជី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយសរុបប្រមាណ ៨០០អង្គ-នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមប្រធាន និងគណៈអធិបតី ព្រមទាំងពុទ្ធបរិស័ទ បានរៀបចំពិធីក្រុងពាលី ព្រមទាំងបូជាគ្រឿងសក្ការៈ មានទៀន ធូប ផ្កា និងទឹកអប់ ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ និងសុំអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី ចាប់ផ្ដើមបើកការដ្ឋានសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្ត។ ក្នុងឱកាសដ៏វិសេសវិសាលនោះ គណៈអធិបតី បានដង្ហែដុំបឋមសិលា ដើម្បីបញ្ចុះក្នុងរណ្ដៅសីមាបូជានូវគ្រឿងសក្ការៈផងដែរ។ ជាមួយគ្នានោះ ឯកឧត្ដមប្រធាន និងគណៈអធិបតី បានប្រគេនទេយ្យទានចំពោះព្រះសង្ឃ ព្រមទាំងនិមន្ដព្រះសង្ឃដើម្បីចម្រើនព្រះធម៌ពហូទេវាឆ្លង។ ជាកិច្ចបញ្ចប់ អង្គពិធី បានដង្ហែដើមពោធិព្រឹក្ស ទៅដាក់ដាំក្នុងទីតាំងដែលបានរៀបចំទុក ដើម្បីឧទ្ទិសជាកុសលផលបុណ្យ និងទុកជាទីតាំងសក្ការៈបូជា៕
Kampong Chhnang Province: On Wednesday morning, July 22, 2026 , H.E. Chhay Rithisen, Minister of Rural Development, First Deputy Head of the Royal Government’s Provincial Working Group for Kampong Chhnang, and Head of the Royal Government’s District Working Groups for Tuek Phos and Samakki Meanchey, joined as part of the presiding panel at the groundbreaking ceremony to build a meditation hall for the Insight Meditation Education Center in Krang Lvea Village, Krang Lvea Commune, Samakki Meanchey District, Kampong Chhnang Province. The event was held under the high presidency of H.E. Hun Many, Deputy Prime Minister and Minister of Civil Service, and was attended by monks, national and local leaders, provincial and district officials, local authorities, lay donors, and Buddhist followers from near and far—about 800 participants in total.
At the opening, the presiding panel and attendees held an opening prayer and offered candles, incense, flowers, and scented water to seek blessings and request permission to begin construction. During the ceremony, the panel carried the foundation stone in procession and placed it in the foundation pit, accompanied by ceremonial offerings. They also presented alms to the monks and invited them to chant protective prayers. To conclude, participants carried and planted a sacred fig tree sapling at the prepared site, dedicating the merit and establishing a place for reverence.
