เว็บหวยออนไลน์

ឯកឧត្ដម គង់ វីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ

ចែលរំលែក
photo 2025 06 05 15 30 47

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្ដម គង់ វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

 

បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ រួចមក ឯកឧត្ដមអនុរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញការងារប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជាការតម្រង់ទិសសម្រាប់ការអនុវត្តតួនាទី ភារកិច្ចឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អ និងស្របតាមគោលការណ៍ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ”៕

photo 2025 06 05 15 30 43 photo 2025 06 05 15 30 45 2 photo 2025 06 05 15 30 45 photo 2025 06 05 15 30 46 photo 2025 06 05 15 30 47 2 photo 2025 06 05 15 30 47 3 photo 2025 06 05 15 30 47

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522