เว็บหวยออนไลน์

ឯកឧត្ដម គង់ វីរៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូច នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង

ចែលរំលែក
photo 2025 01 20 11 36 33

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម គង់ វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូច នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ, លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ, លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងសិក្ខាកាមទាំងអស់ សរុបចំនួន ៦៥នាក់ ស្រី០៥នាក់។

 

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានចំណេះជំនាញក្នុងការថែទាំ និងជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូចដោយខ្លួនឯង  សម្រាប់ការប្រើប្រាស់ក្នុងការងារកសិកម្មជាលក្ខណៈគ្រួសារ ដោយចំណេញទាំងពេលវេលា និងថវិកាក្នុងគ្រួសារ។ ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរ របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្ម ផុលផុស និងទៀងទាត់តាមកម្មវិធីនៃវគ្គបណ្តុះបណ្តាល, គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាល ត្រូវខិតខំបង្រៀនដោយយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ត្រូវផ្តល់ឱកាសជូនសិក្ខាកាមអនុវត្តជាក់ស្តែងឱ្យបានច្រើនតាមគោលការណ៍របស់វគ្គ, នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ”។

 

បន្ទាប់ពីបានបើកវគ្គបណ្ដុះបណ្ដាលរួម ឯកឧត្តមអនុរដ្ឋលេខាធិការ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពដាំបន្លែរបស់កសិករ ស្ថិតនៅភូមិស្វាយធំនេះ ដែលភូមិនេះត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជ្រើសរើសដើម្បីអភិវឌ្ឍជាភូមិគំរូផងដែរ៕

photo 2025 01 20 11 36 30 2 photo 2025 01 20 11 36 30 3 photo 2025 01 20 11 36 30 4 photo 2025 01 20 11 36 30 photo 2025 01 20 11 36 31 2 photo 2025 01 20 11 36 31 photo 2025 01 20 11 36 32 2 photo 2025 01 20 11 36 32 3 photo 2025 01 20 11 36 32 4 photo 2025 01 20 11 36 32 5 photo 2025 01 20 11 36 32 6 photo 2025 01 20 11 36 32 7 photo 2025 01 20 11 36 32 8 photo 2025 01 20 11 36 32 9 photo 2025 01 20 11 36 32 photo 2025 01 20 11 36 33 2 photo 2025 01 20 11 36 33 3 photo 2025 01 20 11 36 33 4 photo 2025 01 20 11 36 33

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522