เว็บหวยออนไลน์

ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ប្រចាំត្រីមាសទី២ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥

ចែលរំលែក
photo 2025 06 23 10 36 58

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ប្រចាំត្រីមាសទី២ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី,ឯកឧត្តម សេង សិរីបុត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងលោក លោកស្រីជា ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញរបស់មន្ទីរចំនួន ៤១រូប ។

 

កិច្ចប្រជុំខាងលើនេះដោយផ្ដោតសំខាន់ទៅលើការពិនិត្យវឌ្ឍនភាពការងារក្នុងត្រីមាសទី២ និងត្រៀមអនុវត្តបន្តក្នុងមាសទី៣ និងលើកយកបញ្ហាប្រឈមដែលមន្ត្រីអនុវត្តជួបប្រទះដើម្បីដោះស្រាយ។

 

ដោយយោងទៅលើសេចក្ដីរាយការណ៍សង្ខេបដោយលោកប្រធានមន្ទីររួចមក នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានវាយតម្លៃ និងផ្ដល់អនុសាសន៍ណែនាំដូចខាងក្រោម៖

-ស្នើសុំធ្វើការកែសម្រួលលើរបាយការណ៍ តាមសំណើរបស់អង្គប្រជុំ និងការកំណត់ភាគរយអោយបានច្បាស់ ទៅកម្មវិធី និងអនុកម្មវិធីនីមួយៗដោយប្រៀបធៀបនឹងត្រីមាសទី១ និងធៀបទៅនឹងផែនការឆ្នាំ

-សូមឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការជួសជុល និងរក្សាគុណភាពផ្លូវជនបទ ជាប់ជាប្រចាំ ជាពិសេសនៅក្នុងរដូវវស្សានេះ

-ត្រូវបង្កើនការយកចិត្តទុកដាក់លើការពង្រឹងគុណភាពផ្លូវជនបទ និងសំណង់សិល្បការ្យ តាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី នោះគឺពង្រឹង ៧០% និងពង្រីកការតភ្ជាប់ ៣០%

-ត្រូវបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកស្អាតជនបទ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទ

-បន្តគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ ជាពិសេសជំរុញការប្រើប្រាស់ផលិតផលខ្មែរ

-ជំរុញការបង្កើតការងារ និងមុខរបរនៅជនបទ

-ជំរុញសកម្មភាពសេដ្ឋកិច្ចគ្រួសារ និងទីផ្សារជនបទ៕

photo 2025 06 23 10 36 55 photo 2025 06 23 10 36 56 photo 2025 06 23 10 36 57 photo 2025 06 23 10 36 58 2 photo 2025 06 23 10 36 58 photo 2025 06 23 10 36 59 photo 2025 06 23 10 37 00 photo 2025 06 23 10 37 01 photo 2025 06 23 10 37 02

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522