ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអមដំណើរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ អញ្ជើញចូលរួមពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន ជូនកងទ័ព នគរបាល និងកងកម្លាំងប្រដាប់វុធ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង
- ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ ម៉ោង ៤:៤៦ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

នាព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអមដំណើរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ អញ្ជើញចូលរួមពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន ជូនកងទ័ព នគរបាល និងកងកម្លាំងប្រដាប់វុធ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង៕
















