អបអរសាទរខេត្តស្វាយរៀងទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)

Share
1 16

អបអរសាទរខេត្តស្វាយរៀងទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)

[English Below] ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ខេត្តស្វាយរៀងទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។ ពិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំនៅក្នុងសាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត, អភិបាលរងនៃគណៈអភិបាលទាំង២៥ រាជធានី ខេត្ត ដែលជាក្រុមការងារ PWG, មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត, តំណាងអង្គការ និងដៃគូអភិវឌ្ឍន៍, រដ្ឋបាលក្រុង ស្រុក, កងកម្លាំងទាំងបីប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, យុវជន, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ សរុបប្រមាណ ៥០០នាក់។

ការរៀបចំពិធីនេះ មានគោលបំណងសំខាន់ៗ ចំនួន ៣ រួមមាន៖ ទី១. ដើម្បីប្រកាសខេត្តជាផ្លូវការសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+), ទី២.ដើម្បីផ្តល់កិត្តិយសជូនដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យផ្គត់ផ្គត់ទឹក និងអនាម័យជនបទ និងទី៣.ដើម្បីចែករំលែកនូវមេរៀនពិសោធន៍របស់ខេត្តស្វាយរៀង លើការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ជូនដល់បណ្តាខេត្តផ្សេងទៀត អនុវត្ត និងរៀនសូត្រតាម។

គួរបញ្ជាក់ជូនផងដែរថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល ដែលរហូតដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% ដោយឡែកអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន៥១%។ លើសពីនេះ រាជធានី-ខេត្តទាំង២៥ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀងសម្រេចបានការបញ្ចប់ការបន្ទោបង់ពាលពាសកាលកម្រិតខ្ពស់(ODF+)ដែលនេះជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងប្រទេសឱ្យកាន់តែរីកចម្រើន៕

 

Congratulations to Svay Rieng Province on winning certification as a province that has achieved high level Open Defecation Free (ODF+) status
[English Below] Svay Rieng Province: On Tuesday morning, November 17, 2026, H.E. Chhay Rithisen, Minister of Rural Development, presided over the ceremony announcing Svay Rieng Province’s certification as a province that has achieved high level Open Defecation Free (ODF+) status. This grand ceremony was organized at the Svay Rieng Provincial Hall, with the participation of Excellencies, Ladies and Gentlemen from the ministry’s leadership; H.E. Maen Vibol, Chairman of the Provincial Council; H.E. Peng Porsa, Governor of the Provincial Board of Governors; Excellencies and Lok Chumteav of the Provincial Council; the deputy governors of all 25 capital–provinces who serve as the PWG working group; the Provincial Departments of Rural Development of all 25 capital–provinces; representatives of organizations and development partners; municipal and district administrations; the three branches of the armed forces; local authorities at all levels; teachers, students, youth; national and international honored guests; and citizens, altogether approximately more than 500 participants.
This ceremony had three main objectives: (1) To officially proclaim the province’s achievement of high level ODF+; (2) To confer recognition upon territorial authorities at all levels, departments, technical units, development partners, and the people across Svay Rieng Province for their active participation in rural water supply and sanitation; and (3) To share Svay Rieng Province’s lessons learned in providing clean water and promoting rural sanitation with other provinces for adoption and study.
It should also be noted that, as Secretariat to the Royal Government, the Ministry of Rural Development has been and continues to be actively involved in implementing the Royal Government’s national policies and strategic plans. To date, coverage of basic-level clean water supply services has reached 89%, while safely managed water supply services have reached 25%. Meanwhile, rural sanitation coverage at the basic level has reached 95%, and safely managed sanitation coverage has reached 51%. In addition, all 25 capital provinces have achieved Open Defecation Free status, while Phnom Penh, Kandal, Prey Veng, and Svay Rieng have achieved high-level ODF+—a further new historic achievement of the Royal Government of Cambodia under the wise leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, in building a more prosperous nation.

1 16 scaled

15 11
default
14 10
default
13 10
default

12 12 scaled 11 13 scaled 10 15 scaled 9 12 scaled 8 12 scaled 7 12 scaled 6 11 scaled 5 13 scaled 4 17 scaled 3 17 scaled 2 16 scaled

16 11 scaled 33 5 scaled 32 5 scaled 31 8 scaled 30 7 scaled 29 6 scaled 28 7 scaled 27 5 scaled 26 6 scaled 25 6 scaled 24 9 scaled 23 9 scaled 22 10 scaled 21 10 scaled 20 9 scaled 19 9 scaled 18 9 scaled 17 9 scaled

34 5 scaled 51 4 scaled 50 2 scaled 49 2 scaled 48 2 scaled 47 2 scaled 46 2 scaled 45 2 scaled 44 2 scaled 43 2 scaled 42 2 scaled 41 4 scaled 40 3 scaled 39 4 scaled 38 4 scaled 37 4 scaled 36 4 scaled 35 4 scaled

52 3 scaled DSC 6483 scaled DSC 6482 scaled DSC 6480 scaled 66 1 scaled 65 2 scaled 64 2 scaled 63 2 scaled 62 3 scaled 61 4 scaled 60 2 scaled 59 2 scaled 58 2 scaled 57 2 scaled 56 2 scaled 55 2 scaled 54 3 scaled 53 3 scaled

DSC 6484 scaled DSC 8911 scaled DSC 8905 scaled DSC 8900 scaled DSC 8895 scaled DSC 8888 scaled DSC 8880 scaled DSC 8877 scaled DSC 8871 scaled DSC 8867 scaled DSC 8857 scaled DSC 8855 scaled DSC 8849 scaled DSC 8840 scaled DSC 8835 scaled DSC 8829 scaled DSC 8826 scaled DSC 8821 scaled DSC 8814 scaled DSC 8807 scaled DSC 6490 scaled DSC 6488 scaled DSC 6487 scaled DSC 6485 scaled

DSC 8939 scaled DSC 9014 scaled DSC 9009 scaled DSC 9003 scaled DSC 8999 scaled DSC 8990 scaled DSC 8987 scaled DSC 8986 scaled DSC 8982 scaled DSC 8980 scaled DSC 8973 scaled DSC 8971 scaled DSC 8967 scaled DSC 8962 scaled DSC 8956 scaled DSC 8952 scaled DSC 8949 scaled DSC 8943 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង