
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី រលាប្អៀរ បរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម៉ោង ៥:១១ ល្ងាច
សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាអតិបរមា ចំពោះក្រុមគ្រួសារសព ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលអនិច្ចកម្មនៅរសៀល ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨០ ឆ្នាំដោយជរាពាធ។
ការបាត់បង់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មិនត្រឹមតែជាការបាត់បង់ស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ និងក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្រចំពោះភរិយា កូនៗ និងចៅៗប៉ុណ្ណោះទេ គឺជាការបាត់បង់នូវវីរសិល្បករចាប៉ីដងវែងដ៏ឆ្នើម ដែលបានចំណាយពេលពេញមួយជីវិតក្នុងការថែរក្សា អភិរក្ស និងលើកតម្កើងសិល្បៈចាប៉ីដងវែង និងជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុតរបស់ប្រជាជាតិកម្ពុជាទាំងមូល។
សូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏