សិក្ខាសាលាថ្នាក់ស្រុក ស្តីពីការបង្កើតផែនការយុទ្ធសាស្រ្ត “ពន្លឿនជំរុញបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងគ្រោងថវិកាទឹកស្អាត និងអនាម័យ និងការប្រកាសអនុវត្តកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ (កម្មវិធីប្រកួតជើងឯកអនាម័យឃុំ) នៅសាលាស្រុករវៀង ខេត្តព្រះវិហារ

Share
photo 2023 12 14 15 56 00

ខេត្តព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរ រួមជាមួយ លោក ញាណ គង់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោកស្រី សែម សំណាង ប្រធានការិយាល័យថែទាំសុខភាពជនបទ បានចូលរួមសម្របសម្រួលសិក្ខាសាលាថ្នាក់ស្រុក ស្តីពីការបង្កើតផែនការយុទ្ធសាស្រ្ត “ពន្លឿនជំរុញបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងគ្រោងថវិកាទឹកស្អាត និងអនាម័យ និងការប្រកាសអនុវត្តកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ (កម្មវិធីប្រកួតជើងឯកអនាម័យឃុំ) នៅសាលប្រជុំសាលាស្រុករវៀង។

 

វគ្គសិក្ខាសាលានេះសហការគាំទ្រដោយអង្គការ Water Aid និងមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្រ្តីទីចាត់ការផែនការវិនិយោគខេត្ត សមាជិកសមាជិការក្រុមការងារ DWG ស្រុក និងអង្គការដៃគូ ដែលមានអ្នកចូលរួមសរុប ចំនួន៤៦នាក់ ស្រី២០នាក់។

 

ជាលទ្ធផលនៃសិក្ខាសាលានេះរួមមាន៖

១-តាមបណ្តាឃុំនីមួយៗធ្វើផែនការ ODF អោយទទួលបាន ODF ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ (ក្នុងនោះមាន៣ឃុំ គ្រោង ODF នៅត្រីមាសទី១ ឆ្នាំ២០២៤)។

 

២-ស្រុកធ្វើផែនការ ODFស្រុក ត្រឹមដំណាច់ឆ្នាំ២០២៤។

 

៣-ឃុំចំនួន១១ឃុំបានចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រកួតជើងឯកអនាម័យឃុំ៕

photo 2023 12 14 15 55 59photo 2023 12 14 15 56 00photo 2023 12 14 15 56 01photo 2023 12 14 15 56 02photo 2023 12 14 18 20 53

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង